Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់ Kharkiv ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​អ៊ុយក្រែន នៅ​តំបន់​ Kharkiv ប្រទេស​អ៊ុយក្រែន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Ukrainian Presidential Press Service/Handout via REUTERS)
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​អ៊ុយក្រែន នៅ​តំបន់​ Kharkiv ប្រទេស​អ៊ុយក្រែន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Ukrainian Presidential Press Service/Handout via REUTERS)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​បាន​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ​ទីក្រុង Kharkiv នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​យោធា​នានា​នៅ​ចំ​ពេល​ដែល​មាន​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​នោះ។

លោក Zelenskyy បាន​បញ្ជាក់​នៅលើ​តេឡេក្រាម (Telegram) ថា ស្ថានការណ៍​នៅក្នុង​តំបន់ Kharkiv គឺ​លំបាក​ខ្លាំង ប៉ុន្តែ​ជាទូទៅ​គឺ​នៅអាច​គ្រប់គ្រង​បាន។

រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់​ភូមិ​ជាច្រើន​នៅក្នុង​តំបន់ Kharkiv ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ហើយ​ការ​រុល​ចូល​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​លោក Zelenskyy ​លុបចោល​ដំណើរ​ទស្សនកិច្ច​បរទេស​ដែល​គ្រោងទុក​ជាច្រើន។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ដោយសារ​ស្ថានការណ៍​នៅ​ក្នុង​តំបន់ Kharkiv នៅតែ​ស្មុគស្មាញ កងទ័ព​អ៊ុយក្រែន​បាន​ធ្វើឱ្យ​ស្ថានការណ៍​មាន​ស្ថិរភាព​និង​បាន​បញ្ឈប់​ការ​រុលទៅមុខ​របស់​រុស្ស៊ី​នៅក្នុង​តំបន់​មួយ​ចំនួន។

ដំណើរ​វិវត្តន៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​នៅក្នុង​អំឡុង​ទស្សនកិច្ច​នោះ លោក Zelenskyy បាន​ស្នើសុំ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដើម្បី​ជួយ​ការពារ​តំបន់ Kharkiv។

លោក Blinken បាន​ប្រកាស​អំពី​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ចំនួន ២ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ដែល​ជំនួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ចំនួន ៦១ ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​អនុម័ត​កាលពី​ខែ​មុន។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​កម្ទេច​មីស៊ីល​កលយុទ្ធ ៥ គ្រាប់ និង​ដ្រូន​ជាច្រើន​គ្រឿង​នៅក្នុង​តំបន់​គ្រីមា (Crimea) ដែល​រុស្ស៊ី​កាន់កាប់ ក៏ដូចជា​ដ្រូន​មួយ​ចំនួន​នៅក្នុង​តំបន់ Belgorod ​តំបន់ Bryansk ​តំបន់ Kaluga ​និង​តំបន់ Tula ​ផងដែរ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG