Svoboda | Graniru | BBC Russia | Golosameriki | Facebook

ទីភ្នាក់ងារអវកាស NASA ប្រារព្ធខួបទី២៥ នៃស្ថានីយ៍អវកាសអន្តរជាតិ

Your browser doesn’t support HTML5

នៅខែធ្នូនេះ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក ប្រារព្ធខួប ២៥ ឆ្នាំនៃស្ថានីយ៍អវកាសអន្តរជាតិ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់មនុស្សជាតិនៅក្នុងលំហអវកាស។ សព្វថ្ងៃនេះ ស្ថានីយ៍អវកាសនៅតែជាកិច្ចខិតខំប្រឹងប្រែងជាសាកល ដោយមានមនុស្ស ២៧៣ នាក់ មកពី ២១ ប្រទេស បានទៅទស្សនាបន្ទប់ពិសោធន៍ក្នុងទំនាញផែនដីទាបនោះ ហើយស្ថានីយនេះបានរៀបចំការស្រាវជ្រាវ និងស៊ើបអង្កេតជាង ៣.៧០០ ពីមនុស្សក្នុង ១០៨ ប្រទេសនិងតំបន់។ លោក Arash Arabasadi រាយការណ៍អំពីរឿងនេះ នៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕