Svoboda | Graniru | BBC Russia | Golosameriki | Facebook
Jump to content

សាធារណរដ្ឋកុងហ្គោ

ពីវិគីភីឌា
សាធារណរដ្ឋកុងហ្គោ
បាវចនា
"Unité, Travail, Progrès" (បារាំង)
(សាមគ្គីភាព ការងារ វឌ្ឍនភាព)
ភ្លេងជាតិ
La Congalaise (បារាំង)
("អ្នកកុងហ្គោ")
ទីតាំងនៃសាធារណរដ្ឋកុងហ្គោ (ក្រហម) នៅលើភូគោល
ទីតាំងនៃសាធារណរដ្ឋកុងហ្គោ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប្រាហ្សាវីល
4°16′S 15°17′E / 4.267°S 15.283°E / -4.267; 15.283
ភាសាផ្លូវការភាសាបារាំង[]
ភាសាទទួលស្គាល់ជាតិគីទូបា និងលីនហ្កាឡា
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីអាស្រ័យសភាឯកភូត
ដេនីស សាស៊្សូ អ៊ិនហ្គេស្សូ
អនាតូល កុល្លីណេ ម៉ាកូស្សូ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
រដ្ឋសភា
ឯករាជ្យភាព
- ប្រកាសជាសាធារណរដ្ឋ
២៨​​​ វិច្ឆិកា ១៩៥៨
- ប្រកាសឯករាជ្យ
១៥​ សីហា ១៩៦០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៤២,០០០ គ.ម   (ទី៦៤)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
៦,២២៨,៧៨៤[] (ទី១១៦)
- ជំរឿន (ឆ្នាំ ២០២៣)
៦,១៤២,១៨០[]
១៧.៩៦ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២៧.៩៩៤ ពាន់លានដុល្លារ[] (ទី១៥០)
- ក្នុងម្នាក់
increase ៥,៥៥២ ដុល្លារ[] (ទី១៤៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ១៤.៤០៧ ពាន់លានដុល្លារ[] (ទី១៤២)
- ក្នុងម្នាក់
increase ២,៨៥៧ ដុល្លារ[] (ទី១៣៨)
ជីនី (២០១១)៤០.២[]
មធ្យម
HDI (២០២២)increase ០.៥៩៣[]
មធ្យម · ទី១៤៩
រូបិយវត្ថុហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF)
ល្វែងម៉ោងUTC+១ (WAT)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៤៣
កូដ ISO 3166CG
ដែនកម្រិតខ្ពស់.cg
Q971 លើវីគីទិន្នន័យ
មើលជា Q971 លើវីគីទិន្នន័យ

សាធារណរដ្ឋកុងហ្គោ (បារាំង: République du Congo) ឬអាចហៅបានថា កុងហ្គោ-ប្រាហ្សាវីល, កុងហ្គោខាងលិច ឬក៏អាចហៅសាមញ្ញថា​ កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅឆ្នេរប៉ែកខាងលិចនៃតំបន់អាហ្វ្រិកកណ្តាល​ និងទន្លេកុងហ្គោ។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់ប្រទេសកាបុង ប៉ែគពាយ័ព្យជាប់ប្រទេសកាមេរូន នៅភាគឦសានជាប់នឺងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អាគ្នេយ៍ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងត្បូងជាប់នឹងអង់កូឡាត្រង់តំបន់កាបង់ដា និងភាគនិរតីជាប់មហាសមុទ្រអាត្លង់ទិក

តំបន់នេះត្រូវបានគ្រប់គ្រងដោយកុលសម្ព័ន្ធដែលនិយាយភាសាបានទូ យ៉ាងហោចណាស់ ៣០០០ឆ្នាំមុន ដែលបានកសាងទំនាក់ទំនងពាណិជ្ជកម្មឈានទៅដល់អាងទន្លេកុងហ្គោ។ កុងហ្គោ ពីមុនជាផ្នែកមួយនៃអាណានិគមបារាំងនៃទ្វីបអេក្វាទ័រអាហ្រ្វិក។ សាធារណរដ្ឋកុងហ្គោត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨ ហើយបានទទួលឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០។ ដែលជារដ្ឋម៉ាក្សនិយម-លេនីននិយមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៩២ ក្រោមឈ្មោះ សាធារណរដ្ឋប្រជាមានិតកុងហ្គោ។ ប្រទេសនេះមានការបោះឆ្នោតពហុបក្សតាំងពីឆ្នាំ១៩៩២ ប៉ុន្តែរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានបណ្តេញចេញនៅក្នុងឆ្នាំ១៩៩៧ នៃសង្រ្គាមស៊ីវិលសាធារណរដ្ឋកុងហ្គោ។ លោកប្រធានាធិបតី ដេនីស សាស៊ូ ងូអេស៊ូ ដែលឡើងកាន់អំណាចដំបូងក្នុងឆ្នាំ១៩៧៩ បានគ្រប់គ្រងរហូតដល់ឆ្នាំ១៩៩២ ហើយបន្ទាប់មកម្តងទៀតចាប់តាំងពីបន្ទាប់ពីការចូលកាន់តំណែងឡើងវិញ។ [][]

សាធារណរដ្ឋកុងហ្គោ គឺជាសមាជិកសហភាពអាហ្វ្រិក ,អង្គការសហប្រជាជាតិ, ឡា ហ្វ្រង់កូហ្វូនី ,សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកកណ្តាល និងចលនាមិនចូលបក្សសម្ព័ន្ធ។ ដែលបានក្លាយជាប្រទេសផលិតប្រេងធំជាងគេទី៤ នៅឈូងសមុទ្រហ្គីណេ ដែលផ្តល់ឱ្យប្រទេសនូវកម្រិតនៃភាពរុងរឿង ជាមួយនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់មួយចំនួន និងការចែកចាយប្រាក់ចំណូលប្រេងមិនស្មើគ្នានៅទូទាំងប្រទេស។ សេដ្ឋកិច្ចរបស់វាពឹងផ្អែកលើវិស័យប្រេង ហើយកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះចាប់តាំងពីការធ្លាក់ចុះតម្លៃប្រេងក្រោយឆ្នាំ២០១៥។ គ្រិស្តសាសនា គឺជាជំនឿដែលគេហៅយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេស។

ឯកសារយោង

[កែប្រែ]
  1. "Constitution de 2015". Digithèque matériaux juridiques et politiques, Jean-Pierre Maury, Université de Perpignan. Archived from the original on 13 March 2016. Retrieved 3 June 2024.
  2. "Religions in Republic of the Congo | PEW-GRF". Archived from the original on 10 October 2022. Retrieved 3 June 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. "Congo Population (2024) - Worldometer". www.worldometers.info. Retrieved 2024-08-16.
  4. BOKOLO, Guilesse (2024-01-08). "(ជាភាសាបារាំង) RESULTATS PRELIMINAIRES". INS-CONGO BRAZZAVILLE. Retrieved 2024-08-16.
  5. ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database, October 2023 Edition. (Congo)". IMF.org. មូលនិធីរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 18 May 2024. Retrieved 16 August 2024.
  6. "GINI index". World Bank. Archived from the original on 9 February 2015. Retrieved 18 August 2024.
  7. "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. UNDP. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 16 August 2024.
  8. Nzaou-Kongo, Aubin (2021). "A Review of Environmental, Energy and Natural Resources Law and Policy in the Republic of Congo". SSRN Electronic Journal. ISSN 1556-5068. DOI:10.2139/ssrn.3842274.
  9. Kihangi Bindu, Kennedy (2013-07-17). "La justiciabilité du droit à l'environnement consacré par la Charte Africaine des Droits de l'Homme et des Peuples de 1981 en République Démocratique du Congo". Revista Catalana de Dret Ambiental 4 (1). ISSN 2014-038X. DOI:10.17345/1336.