Svoboda | Graniru | BBC Russia | Golosameriki | Facebook

វិបត្តិសំណង់អគារមិនទាន់សាងសង់ហើយ ក្រោយជនជាតិចិនចាកចេញពីខេត្តព្រះសីហនុ

Your browser doesn’t support HTML5

អគារ​ជា​ច្រើន​មិនទាន់​សាងសង់​រួច ក្រោយ​ជនជាតិចិន​បាន​សម្រុក​ចាកចេញ​ពី​ខេត្តព្រះសីហនុ។ ការ​ចាកចេញ​របស់​ជនជាតិចិន​នាំឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករខ្មែរ​និង​ប្រាក់​ចំណូល​របស់​អ្នកលក់ដូរ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។ ប្រជាពលរដ្ឋ​ខ្លះ​ដែល​វីអូអេ​បាន​សម្ភាសន៍ បាន​ឲ្យ​ដឹង​ថា ពួកគេ​រង់ចាំ​ការ​វិល​ត្រឡប់​មកវិញ​របស់​ជនជាតិ​ចិន ប៉ុន្តែ​ពួកគេ​ក៏​បារម្ភ​អំពី​ការ​កើនឡើង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​ចំណោម​ជនជាតិចិន​ផងដែរ។