កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន អាជ្ញាធរថាការដំឡើងតម្លៃសេវាប្រមូលសំរាម ដើម្បីធានាការប្រមូលសំរាមឲ្យមានប្រសិទ្ធភាពខ្ពស់។ អាជ្ញាធរហៅការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍«ប៉ះពាល់ធ្ងន់ធ្ងរ»សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នាំឲ្យបារម្ភអំពីការបង្រ្កាប។ រីឯព័ត៌មានអន្តរជាតិវិញមាន យុទ្ធសាស្ត្រកម្ចាត់ជំងឺកូវីដនៃប្រទេសចិនប្រុងប្រៀបរង់ចាំ Omicron៕
ព័ត៌មានពេលរាត្រី៖ ១ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន ពលរដ្ឋខេត្តកែបបារម្ភពីការរកស៊ីនិងឆ្នេរធម្មជាតិ ក្រោយអាជ្ញាធរចាក់ដីលុបឆ្នេរសមុទ្រដើម្បីអភិវឌ្ឍ។ ភរិយារៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅនៅប្រទេសថៃ ព្រោះរឿងនយោបាយ។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពីក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកជំនាញថា ចិនពង្រីកការវិនិយោគនៅតំបន់ Balkan ដោយទាមទារលក្ខខណ្ឌតិចជាងសហភាពអឺរ៉ុប។ ការរាតត្បាតជំងឺកូវីដ១៩ បង្កឱ្យមានរលកថ្មីនៃអារម្មណ៍ប្រឆាំងជនទេសន្តរប្រវេសន៍។ ការស្ទង់មតិរកឃើញថា សារព័ត៌មានអាហ្វហ្កានីស្ថាន ៤០% បានបាត់វត្តមានចាប់ពីពេលក្រុមតាលីបង់ក្តាប់អំណាចមក៕