ព័ត៌មានថ្ងៃនេះមានដូចជា អាមេរិក និងអាស៊ានជួបប្រជុំនៅចុងខែមីនាដើម្បីពង្រឹងសហប្រតិបត្តិការ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងពិភាក្សាជាបន្ទាន់អំពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងព័ត៌មានផ្សេងៗទៀត។
ព័ត៌មាននៅថ្ងៃនេះមាន ភាពឯកកោរបស់រុស្ស៊ីរីកកាន់តែធំ នៅពេលការប្រយុទ្ធរបស់អ៊ុយក្រែនកាន់តែខ្លាំង។ អតីតតំណាងរាស្រ្ត លោក សុន ឆ័យ ប្រកាសចូលជាមួយគណបក្សភ្លើងទៀន។ កម្ពុជា ច្រានចោលព័ត៌មាននៃការធ្វើទារុណកម្ម និងបង្ខាំងជនជាតិចិន និងព័ត៌មានផ្សេងទៀត៕