កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១ មេសា៖ អាមេរិកបានដាក់ទណ្ឌកម្មថ្មីនៅថ្ងៃព្រហស្បតិ៍ លើប្រទេសរុស្ស៊ី
ព័ត៌មានថ្ងៃនេះមានដូចជា ព្រឹត្តិការណ៍សំខាន់ៗអំពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា។ លោក ហ៊ុន សែន បន្តលើកឡើងថា សន្តិភាពសំខាន់ជាងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស និងព័ត៌មានដទៃទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១ មេសា៖ ប្រេសិតអគ្គលេខាធិការអ.ស.ប. ជួបពិភាក្សាជាមួយប្រេសិតប្រធានអាស៊ានដើម្បីរកដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា
ព័ត៌មាននៅថ្ងៃនេះមានដូចជា ប្រធានាធិបតីអ៊ុយក្រែនដកតំណែងឧត្តមសេនីយ៍យោធាជាន់ខ្ពស់២រូប។ ប្រេសិតអគ្គលេខាធិការអ.ស.ប. ជួបពិភាក្សាជាមួយប្រេសិតប្រធានអាស៊ានដើម្បីរកដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា។ រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមប្រមូលពន្ធអាករ១០% លើការប្រើសេវាឌីជីថល និងព័ត៌មានផ្សេងទៀត៕