កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២៩ សីហា៖ អ្នកស្រាវជ្រាវរបស់អង្គការណាសាទៅរដ្ឋ Western Australia ដើម្បីស្វែងរកគន្លឹះអំពីជីវិតក្រៅភពផែនដី
ព័ត៌មានថ្ងៃនេះមានដូចជា មានការជួបប្រទះគ្នា«គ្មានសុវត្ថិភាព»រវាងកងកម្លាំងអូស្ត្រាលីនិងចិននៅជិតតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ អ្នកស្រាវជ្រាវរបស់អង្គការណាសាទៅរដ្ឋ Western Australia ដើម្បីស្វែងរកគន្លឹះអំពីជីវិតក្រៅភពផែនដីនិងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២៩ សីហា៖ គ្រួសារបារម្ភពីការរឹតត្បិតសិទ្ធិ ក្រោយសកម្មជនបក្សប្រឆាំងត្រូវបានផ្លាស់ទៅពន្ធនាគារត្រពាំងផ្លុង
ព័ត៌មានថ្ងៃនេះមានដូចជា ក្រុមគ្រួសារបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាព ក្រោយសកម្មជនបក្សប្រឆាំងត្រូវផ្លាស់ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។ ក្រុមអង្គការសហប្រជាជាតិធ្វើដំណើរទៅវាយតម្លៃការខូចខាតនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែននិងព័ត៌មានផ្សេងៗទៀត៕