Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុមសៀក «ហ្វា» មកពីទីក្រុងសៀមរាបប្រទេសកម្ពុជាបា នធ្វើការសម្តែងសៀកដែលមានចំណងថា «មាសស» នៅក្នុងមហោស្រពមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មានរយៈពេលមួយម៉ោង «មាសស» បានបង្ហាញពីសារសំខាន់របស់គ្រាប់អង្ករដែលជាអាហារដ៏ចាំចាច់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការសម្តែង «មាសស» នេះ ក៏បានទាក់ទាញចំនាប់អារម្មណ៍របស់់ទស្សនិកជន ទៅលើសាសនា ប្រពៃណីរបស់កម្ពុជា និងឧបករណ៍ភ្លេងខ្មែរដូចជារនាថឯក ពិណ ស្គរដៃ ទ្រ និងខ្លុយខ្មែរជាដើមដែលត្រូវបានប្រគុំផ្ទាល់នៅក្នុងការសម្តែងនោះ។ កញ្ញា ទុំ ម្លិះ នៃវីអូអេបានធ្វើការសម្ភាសន៍ជាមួយលោក នង ចន្ថា អ្នកនិពន្ធភ្លេង សម្រាប់ការសម្តែងសៀក«មាសស» នៅទីក្រុងញូវយ៉ក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG