Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)

XS
SM
MD
LG