Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិក្នុងស្រុក នាំឱ្យមានការរិៈគន់ពីសំណាក់អន្តរជាតិ


អ្នកតាក់តែងច្បាប់លើកដៃបោះឆ្នោតលើច្បាប់សន្តិសុខហុងកុង នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
អ្នកតាក់តែងច្បាប់លើកដៃបោះឆ្នោតលើច្បាប់សន្តិសុខហុងកុង នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

សភា​ក្រុងហុងកុង​បានអនុម័ត​ជាឯកច្ឆន្ទ​និង​យ៉ាង​ឆាប់រហ័ស​លើ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន ​កាលពី​ថ្ងៃអង្គារ ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការបំបិទ​មាត់​អ្នកប្រឆាំង។

អាជ្ញាធរ​ក្រុងហុងកុង​និយាយ​ថា​ច្បាប់​នេះ​ជា​សេចក្តី​ត្រូវការ​ដើម្បី​ការពារ​ទីក្រុង ​ក៏ប៉ុន្តែ​អ្នករិៈគន់​និយាយថា​ ភាសា​រឹតបន្តឹង​និង​មិនច្បាស់លាស់​របស់​ច្បាប់​នេះ​ អាច​រារាំង​ដល់​កិច្ចការ​របស់​អ្នកកាសែត​ អាជីវករ​ ​និង​បព្វជិត។

ច្បាប់​ការពារ​សន្តិសុខ​ជាតិ​នេះ​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃអង្គារ​ ដោយ​សំឡេង​គាំទ្រ​ ៩០ ទល់​ ០ ​ដោយ​សភា​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ មិន​ដល់​ពីរសប្តាហ៍​ក្រោយពី​បាន​តាក់តែង។ ច្បាប់​នេះ​តឹងរ៉ឹង​ជាង​ច្បាប់​ស្រដៀង​គ្នា​មួយ​ទៀត ​ដែល​ប្រទេស​ចិន​បាន​ដាក់ ​កាលពី​ឆ្នាំ​ ២០២០ ​ក្រោយពី​មាន​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ។ ច្បាប់​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​ចាប់ខ្លួន​សកម្មជន​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​រាប់រយ​នាក់ ​ដាក់​ពន្ធនាគារ ​នាំឱ្យ​សង្គម​ស៊ីវិល​ដែល​ធ្លាប់តែ​រស់រវើក បាត់បង់​សេរីភាព។

ច្បាប់ថ្មី​នេះ​មាន​រួមបញ្ចូល​ទាំង​ការក្បត់ជាតិ ​ការបះបោរ ​ចារកម្ម​ ការលួច​ព័ត៌មាន​សម្ងាត់​របស់​ជាតិ ​ឥទ្ធិពល​និង​ការជ្រៀតជ្រែក​របស់​បរទេស ​និង​ការបំផ្លិច​បំផ្លាញ​ដែល​រួមមាន​ការប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ ​និង​ប្រព័ន្ធ​អេឡិកត្រូនិក​ ដើម្បី​ធ្វើ​សកម្មភាព​ដែល​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ ជនណា​ដែល​ត្រូវ​រកឃើញ​ថា​មាន​ទោស​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ​ អាច​ជាប់​ពន្ធនាគារ​រហូតដល់​អស់​មួយ​ជីវិត៕

សេវា​ភាសា​ចិន​កុកងឺ​របស់​វីអូអេ​បាន​ផ្តល់​ព័ត៌មាន​សម្រាប់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Reuters និង​ Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG