Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ មាន​ផល​ប្រយោជន៍​ច្រើន ប៉ុន្តែ​កម្ពុជា​ត្រូវ​ពិចារណា​លើ​ចំណុច​មួយ​ចំនួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ពេល​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​មួយ​ចំនួន ក្នុង​នោះ​មាន​គម្រោង​ព្រែកជីក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប តម្លៃ​ប្រមាណ​ ១.៧០០​លាន​ដុល្លារ​អាមេរិក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​ដែល​កំពុង​ដំណើរ​ការ និង​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត ដែល​កំពុង​សាងសង់។ គម្រោង​ទាំង​អស់​នេះ​ជា​ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ (Build Operate and Transfer) ឬ​ហៅ​ថា​ សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ។ លោក រ៉ឹម សុខវី  អ្នក​ស្រាវ​ជ្រាវ​ទំនាក់ទំនង​កម្ពុជា​និង​ចិន ថ្លែង​ថា ​ការ​វិនិយោគ​តាម​ទម្រង់ ​BOT ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជាដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពិនិត្យ​មើល​ថា​ តើ​ក្រុមហ៊ុន​ឯកជន​អាច​នឹង​គ្រប់​គ្រង​ហេដ្ឋរចនា​សម្ព័ន្ធ​ធំៗ​ក្នុង​ប្រទេស​​កម្ពុជា​ក្នុង​កម្រិត​ណា ប្រសិន​បើ​រដ្ឋាភិបាល​ជ្រើស​រើស​ការ​វិនិយោគ​តាម​ទម្រង់ ​BOT ​នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មេសា ២០២៤)

XS
SM
MD
LG