Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាស់​ការទូត​រវាង​អ៊ីស្រាអែល​និង​អាមេរិក​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ស្ថានការណ៍​នៅ​ហ្កាហ្សា


ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមានលោក John Kirby និយាយអំពីប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថ្ងៃទី 25 ខែមីនាឆ្នាំ 2024 នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមានលោក John Kirby និយាយអំពីប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថ្ងៃទី 25 ខែមីនាឆ្នាំ 2024 នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា ពួកគេ «មិន​អស់​ចិត្ត» និង «ខកចិត្ត» ដែល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​របស់​លោក​ដែល​មាន​បំណង​ពិភាក្សា​អំពី​ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ផែនការ​ដែល​ជិត​ធ្វើឡើង​របស់​លោក​នៅ​ក្នុង​ការ​លុកលុយ​ចូល​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា (Gaza)។

ប៉ុន្តែ ពួកគេ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​នឹង​ប្រើប្រាស់​ជំនួប​កម្រិត​ខ្ពស់​ចំនួន ៣ របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ពិភាក្សា​របស់​លោក​ Gallant ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin នៅ​ថ្ងៃ​អង្គារ​នេះ​ផងដែរ ដើម្បី​ជំរុញ​ទៅមុខ​នូវ​អំណះអំណាង​របស់​ពួកគេ។

ទីប្រឹក្សា​ទំនាក់ទំនង​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby បាន​ទទួលស្គាល់​ថា លោក Netanyahu ​បាន​លុបចោល​ភ្លាមៗ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​របស់​លោក​នេះ​គឺ​ដោយសារ​លោក​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បោះឆ្នោត​អនុប្បវាទ​លើ​សេចក្តី​សម្រេច​មួយរបស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​អំពី​បទឈប់បាញ់​នៅ​តំបន់​ហ្កាហ្សា។

សហរដ្ឋ​អាមេរិក ដែល​បាន​យោង​លើ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​សិទ្ធិ​របស់​អ៊ីស្រាអែល​ក្នុង​ការ​ការពារ​ខ្លួន បាន​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​លើក​មុន​ដើម្បី​រារាំង​ការ​អំពាវនាវ​ឱ្យ​មាន​បទឈប់បាញ់​ស្រដៀង​គ្នា​នេះ តាំងពី​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) នេះ​បាន​ចាប់ផ្ដើម​កាលពី​ជាង ៥ ខែ​មុន​មក។

ទន្ទឹម​នឹង​នេះ​ដែរ ស្របពេល​ដែល​លោក Kirby និយាយ​កាលពី​រសៀល​ថ្ងៃ​ចន្ទ លោក Gallant បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​សេតវិមាន។

លោក Gallant ក៏​បាន​ជួប​ពិភាក្សា​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ផងដែរ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken។ លោក Blinken បាន​បង្ហាញ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ធានា​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុម​ហាម៉ាស់​បរាជ័យ ប៉ុន្តែ​បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ប្រឆាំង​ទៅនឹង​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​តាម​ផ្លូវគោក​នៅ​ក្នុង​ការ​លុកលុយ​ទីក្រុង Rafah ដែល​ប្រតិបត្តិការ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ដែល​កំពុង​ជ្រកកោន​នៅ​ទីនោះ។

នៅ​មុន​ជំនួប​គ្រោងទុក​នៅ​ថ្ងៃ​អង្គារ​នេះ​របស់​លោក Gallant ជាមួយ​នឹង​លោក Austin អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍​ទោ Pat Ryder ក៏​បាន​និយាយ​ផងដែរ​ថា ការ​លុកលុយ​ណាមួយ​លើ​ទីក្រុង​Rafah​គឺជា​ «កំហុស»​មួយ៕

XS
SM
MD
LG