Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់បែកអត្តឃាតបានផ្ទុះនៅមូលដ្ឋាននយោបាយពួកតាលីបង់នាប៉ែកខាងត្បូងអាហ្វហ្កានីស្ថាន


កងសន្តិសុខអាហ្វហ្កានីស្ថានពិនិត្យ​រថយន្តដែលធ្វើដំណើរឆ្លងកាត់​ទីតាំងដែលរងការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត នៅក្រុង Kandahar ប្រទេសអាហ្វហ្កានីស្ថាន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
កងសន្តិសុខអាហ្វហ្កានីស្ថានពិនិត្យ​រថយន្តដែលធ្វើដំណើរឆ្លងកាត់​ទីតាំងដែលរងការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត នៅក្រុង Kandahar ប្រទេសអាហ្វហ្កានីស្ថាន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ការបំផ្ទុះ​គ្រាប់បែក​អត្តឃាតដោយ​កម្រនៅក្រុង Kandahar នាផ្នែក​ខាង​ត្បូង​ប្រទេស​អាហ្វហ្កានីស្ថាន​ ដែល​គេ​ស្គាល់​ថា​ជាមូលដ្ឋាន​នយោបាយ​របស់ពួកតាលីបង់ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​បី​នាក់​និង​ធ្វើ​ឱ្យ​របួស​ជាង ១២ នាក់ ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អាជ្ញាធរ​តាលីបង់​បាន​និយាយថា ​ក្រុមជនរងគ្រោះបានប្រមូលផ្តុំគ្នា​នៅ​ក្រៅធនាគារ New Kabul Bank ​ដើម្បី​បើកប្រាក់បៀវត្សរ៍ នៅ​ពេល​អ្នក​បំផ្ទុះ​គ្រាប់បែ​កអត្តឃាតម្នាក់បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​ចង​ភ្ជាប់នឹង​ខ្លួនគាត់។

​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​និង​ក្រុមមន្ត្រីក្នុង​មូលដ្ឋាន​បាន​និយាយថា ​ក្រុម​ជន​រងរបួស​ត្រូវ​បាន​ដឹក​ទៅកាន់មន្ទីរពេទ្យ​មួយ​ក្នុងមូល​ដ្ឋាន​ ដោយ​ខ្លះ​មានរបួស​ធ្ងន់ធ្ងរ។ អ្នកនាំ​ពាក្យម្នាក់នៃ​ក្រសួង​មហាផ្ទៃពួក​តាលីបង់​នៅក្នុងរដ្ឋធានីកាប៊ុល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ថ្លែង​ថា​កំពុង​មាន​ការស៊ើបអង្កេតអំពី​ការវាយ​ប្រហារ​នេះ​ហើយ។

គ្មាន​ក្រុមណា​មួយ​អះអាង​ទាមទារ​ការទទួលខុស​ត្រូវជា​បន្ទាន់អំពីការបំផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យ​នេះ​ទេ។

មេដឹកនាំកំពូលរបស់​ក្រុម​តាលីបង់​គឺ​លោក Hibatullah Akhundzada រស់​នៅក្រុង​ Kandahar ​ជា​កន្លែងកំណើត​ជា​ប្រវត្តិសាស្ត្រ​នៃ​ក្រុមរបស់​លោក​ ហើយ​លោក​បាន​គ្រប់គ្រងប្រទេស​អាហ្វហ្កានី​ស្ថាន​ពី​ក្រុងនេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG