Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តង់សានី​ដំឡើង​អ៊ីនធឺណិត​ល្បឿន​លឿន​នៅ​លើ​ភ្នំ Kilimanjaro


រូប​ឯកសារ៖ ហ្វូង​ដំរី​ដើរ​នៅ​ក្បែរ​ភ្នំ Kilimanjaro នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២។
រូប​ឯកសារ៖ ហ្វូង​ដំរី​ដើរ​នៅ​ក្បែរ​ភ្នំ Kilimanjaro នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២។

ប្រទេស​តង់សានី (Tanzania) បាន​ដំឡើង​អ៊ីនធឺណិត​ល្បឿនលឿន​នៅ​លើ​ភ្នំ​ Kilimanjaro ដែល​ជា​កំពូល​ភ្នំខ្ពស់​បំផុត​នៅ​ទ្វីប​អាហ្វ្រិក។

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​តង់សានី​ លោក Nape Nnauye បានសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿនលឿន​កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​សីហា​កន្លង​ទៅ។ ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ ត្រូវ​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ក្នុង​ប្រទេស​តង់សានី។

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះនិយាយ​ថា​ ពេល​នេះ​អ្នក​ទេសចរ​អាច​ធ្វើ​ការ​ទំនាក់ទំនង​ជា​មួយ​ផ្នែក ផ្សេងៗទៀត​នៃ​ពិភពលោក​ពី​តាំង​ចំនួន​បី​នៅ​លើ​ភ្នំ​នេះ​។

លោក ​Nnauye ​បាន​និយាយក្នុង​សម្តី​ដើម​ថា៖​ «តាម​រយៈ​ការ​ដំឡើង​ប្រព័ន្ធ​ទំនាក់​ទំនង​នេះ យើង​អាច​ទទួល​បាន​ភ្នាក់ងារ​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន​ ដែល​នឹង​ផ្សព្វផ្សាយ​ពី​ភ្នំ​របស់​យើង។ លោក​បាន​បន្ថែម​ថា​ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ពួក​គេ​ថត​រូប និង​ចែក​រំលែក​រួបថត​ទៅ​កាន់​ពិភពលោក​ នោះ​គឺ​ជា​អត្ថប្រយោជន៍​សម្រាប់​យើង។ អ្នក​ទេសចរនិង​អ្នក​ផ្តល់​សេវា​ឥឡូវ​នេះ​ នឹង​ទទួល​បាន​អ៊ីនធឺណិត​ពី​មជ្ឈម​ Mandara​ ទៅ​កាន់​កំពូល​ភ្នំ Uhuru»។

សេវាអ៊ីនធឺណិត​នេះ​រហូត​មក​ដល់​ពេល​នេះ​ ​ក៏​បាន​ទៅ​ដល់​កំពូល​ភ្នំ​ Horombo ដែល​ជា​ចំណុច​កំពូលភ្នំ​ខ្ពស់​បំផុត​ទីពីរ​ បន្ទាប់​ពី​កំពូល​ភ្នំ​ Uhuru ។ រដ្ឋាភិបាល​តង់សានី​និយាយ​ថា សេវា​អ៊ីនធឺណិត​គ្រោង​នឹង​ឡើងទៅ​ដល់​កំពូល​ភ្នំ​ Uhuru នៅ​ខែ​តុលា​ខាង​មុខ​នេះ​។

រដ្ឋាភិបាល​និយាយ​ទៀត​ថា​ នៅ​ពេល​ដែល​សេវាកម្ម​អ៊ីនធឺណិត​ចាប់​ផ្តើម​នៅ​លើ​កំពូល​ភ្នំ​នោះ​ វា​នឹង ក្លាយ​ជា​ចំណុច​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ ដែលអាច​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​បាន។

ប្រែ​សម្រួល​ដោយ អ៊ុន សុដាវី

XS
SM
MD
LG