Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ សារមន្ទីជាតិរៀបចំពិព័រណ៍ហូលពិតានខ្មែរដែលប្រឈមការបាត់បង់

សារ​មន្ទី​ជាតិ​បាន​រៀប​ចំ​ពិ​ព័រណ៍មិន​អចិ​ន្ត្រៃយ៍​មួយ ​«​ហូល​ពិតាន​ ការ​វិវឌ្ឍ​ និង​បញ្ហា​ប្រឈម» ​ដោយដាក់​តាំង​បង្ហាញ​នូវ​ហូល​ពិតាន​ខ្មែរ។ ​ពិព័រណ៍​នេះ​មាន​គោល​បំណង​ចែក​រំលែក​ពី​សមុច្ច័យ​តម្បាញ​ហូល​ពិតាន​របស់​សារ​មន្ទី​ជាតិ​ និងដើម្បីលើក​ទឹកចិត្តឱ្យ​អ្នក​ទស្សនា​ឈ្វេង​យល់​អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នក​តម្បាញ​ និង​ហានិភ័យ​នៃ​ការ​បាត់​បង់​តម្បាញហូល​ពិតាន​តាម​បែប​ប្រពៃណី​ខ្មែរ។ ​ពិព័រណ៍​មិន​អចិន្ត្រៃ​យ៍នេះ​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២១​ ខែ​មីនា ដល់​ថ្ងៃ​ ២១ ​ខែ​មិថុនា​ ឆ្នាំ​ ២០២៤​ ដែល​នេះ​ជា​លើក​ទី​ ៤​ តាំង​ពី​ឆ្នាំ​ ២០១០ ​មក​។

ហូល​ពិ​តាន​ ឬ​ព្រះ​បត់​ ជា​ហូល​បុរាណ​ខ្មែរ​ដែល​ត្បាញ​រៀបរាប់​ពី​រឿង​ពុទ្ធ​ប្រវត្តិ​ ឬ​រឿង​ទេវកថា​ផ្សេងៗ​ សម្រាប់​ឧទ្ទិស​ថ្វាយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​ ហូល​ពិតាន​ជា​សិល្បៈ​តម្បាញ​ ដែល​ប្រើ​ជំនួស​ការ​គូរ​រូប​ព្រះ​បត់​ គំនូរ​ ឬ​រូប​ចម្លាក់​ផ្សេងៗ​នៅ​តាម​វត្ត​អារាម។​

បច្ចុប្បន្ននេះ ​ហូល​ពិតានខ្មែរ​កំពុងទទួល​រង​នូវ​ក្តីបារម្ភ​ពី​ការ​បាត់បង់ ព្រោះ​អ្នក​តម្បាញ​ហូល​ប្រភេទ​នេះ​មិន​មាន​ច្រើន​ ហើយ​ទី​ផ្សារ​ទៀត​សោត​ក៏​មិន​សូវ​មាន​តម្រូវ​ការ​ច្រើន​ដែរ។ ដោយសារវត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ការ​ផលិត​កម្រ​មាន​និង​ពិបាក​រក​ ហើយ​ដំណើរ​ការ​នៃ​ការ​ត្បាញ​ទាម​ទាររយៈ​ពេល​យូរ​ ​អ្នក​ជំនាន់​ក្រោយ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​លើ​អាជីព​សិល្បៈ​តម្បាញ​នេះ​៕


XS
SM
MD
LG