Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​សុន្ទរកថា​បដិសេធ​ លោក​ Trump​ ជីក​កកាយ​ការ​អះអាង​អំពី​ការ​លួចបន្លំ​ការ​បោះឆ្នោត


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​របស់​អង្គការ America First Policy Institute នៅ​សណ្ឋាគារ Marriott Marquis ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​របស់​អង្គការ America First Policy Institute នៅ​សណ្ឋាគារ Marriott Marquis ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។

ជាថ្មី​ម្តង​ទៀត​ អតីត​ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ឡើង​នូវ​ការ​អះអាង​មិនពិត​ ថា​ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​២០២០។ ​លោក​និយាយ​ដូច្នេះ​ ​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​អំពី​គោល​នយោបាយ​ទូលំទូលាយ​ពេល​វិល​ត្រឡប់​មក​ថ្លែង​ការណ៍​រឹងទទឹង​របស់​លោក​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​និង​និយាយ​ព្រលយ​អំពី​ការ​វិល​ត្រឡប់​ចូល​នយោបាយ​វិញ។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រហែល​៦០០​ នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ចម្ងាយ​មួយ​ម៉ាយ​ពី​សេតវិមានលោក​បាន​និយាយ​ថា៖ ​«ខ្ញុំ​តែងតែ​និយាយ​ថា​ ខ្ញុំ​បាន​ឈរ​ឈ្មោះ​ជា​លើក​ដំបូង​ ហើយ​ខ្ញុំ​បាន​ឈ្នះ។​ បន្ទាប់​មក​ខ្ញុំ​បាន​ឈរ​ឈ្មោះ​ជា​លើក​ទីពីរ​ ហើយ​ខ្ញុំ​បាន​លទ្ធផល​ប្រសើរ​ឡើង។ ​យើង​ទទួល​សន្លឹក​ឆ្នោត​រាប់​លាន​ថែម​ទៀត។​ ហើយ​អ្នក​ដឹង​ទេ​ បញ្ហា​នេះ​នឹង​ក្លាយ​ជា​រឿង​យូរ​អង្វែង។គួរ​ឱ្យ​អាម៉ាស់​ណាស់។​ ប៉ុន្តែ​យើង​ប្រហែល​ត្រូវ​ធ្វើ​ម្តង​ទៀត។ ​យើង​ត្រូវ​ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​ភាព​ត្រឹមត្រូវ។ ​ខ្ញុំ​ត្រូវ​តែ​តម្រង់​ប្រទេស​របស់​យើង»។​

ការ​លើក​ឡើង​បែប​នេះ​មាន​រយៈ​ពេល​ជាង​ពាក់​កណ្តាល​នៃ​សុន្ទរកថា​រយៈ​ពេល​៩០​នាទី​ ក្នុង​ការ​ជួប​ជុំ​សម្ពោធ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​វិទ្យាស្ថាន​ America First Policy Institute​ របស់​លោក។ ​អ្នក​ចូលរួម​រួមមាន​ឥស្សរជន​រដ្ឋបាល​លោក​ Trump​ ជា​ច្រើន​រូប ​និង​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ជំទាស់​ការ​បញ្ជាក់​ជា​ផ្លូវការ​នៃ​សន្លឹក​ឆ្នោត​អង្គបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី៦​ខែ​មករា​ឆ្នាំ ២០២១។ ​ព្រឹត្តិការណ៍​នោះ​បាន​បញ្ជាក់​ជ័យជម្នះ​របស់​លោក​ប្រធានាធិបតី ​Joe Biden។​

VOA ​បាន​សួរ​អតីត​ប្រធាន​រដ្ឋ​សភា​លោក ​Newt Gingrich អំពី​ទស្សនៈ​ចំពោះ​ការ​អះអាង​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​របស់​លោក ​Trump​ ដែល​ជា​ចំណុច​សំខាន់​នៃ​សវនាការ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋ​សភា​ដែល​កំពុង​ស៊ើបអង្កេត​ការ​ព្យាយាម​ធ្វើ​កុបកម្ម​ដោយ​ហិង្សា​របស់​អ្នក​គាំទ្រ​លោក ​Trump ​នៅ​វិមាន​សភា ​Capitol​ របស់​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នោះ។​

នៅ​ពេល​សន្តិសុខ​របស់​លោក​នាំ​លោក​ចូល​ទៅ​ក្នុង​ឡាន​ដែល​កំពុង​រង់ចាំ​ ​លោក​ Gingrich ​បាន​ឆ្លើយ​ថា​«មិន​គួរ​សោះ​ដែល​អ្នក​អាច​ច្បិច​យក​សម្តី​៩០​វិនាទី​ដែល​អ្នក​ចង់​បាន​ពី​ក្នុង​សុន្ទរកថា​រយៈ​ពេល​ពីរ​ម៉ោង»។​

មួយ​ថ្ងៃ​មុន​នោះ​ VOA ​បាន​សួរ​អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី​ Karine Jean-Pierre ​ថា តើ​រដ្ឋបាល​លោក ​Biden ​នឹង​តាម​ស្តាប់​សុន្ទរកថា​របស់​លោក ​Trump ​ដែរ​ឬ​ទេ។ ​លោកស្រី​បាន​និយាយ​ថា៖ ​«វា​មិនមែន​ជាអ្វីដែល​ខ្ញុំ​ ឬ​យើង​កំពុង​តាម​ដាន​ទេ។ ​ខ្ញុំមិន​ដឹង​ថាគាត់​នឹង​និយាយ​អំពី​អ្វី​ទេ។​ ខ្ញុំ​គិត​ថាយើង​នឹង​ដឹង​នៅ​ពេល​គាត់​មក​ដល់​ថ្ងៃ​ស្អែក»។​

លោក ​Michael O'Hanlon ​នាយក​ផ្នែក​ស្រាវជ្រាវ​គោល​នយោបាយ​ការ​បរទេស​នៅ​វិទ្យាស្ថាន ​Brookings ​បាន​ប្រាប់​ VOA ​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក ​Trump​ មក​សាប​ព្រួស​ការ​សង្ស័យ​អំពី​លទ្ធផល​បោះឆ្នោត​គឺ​ជា​រឿង​សំខាន់​ណាស់។​

លោក​បាន​បន្ត​ថា៖ ​«ការ​ធ្វើ​អន្តរាគមន៍​ និង​គោល​នយោបាយ​របស់​គាត់​ភាគ​ច្រើន​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ព្រោះ​យ៉ាង​ហោច​ណាស់​គាត់​លេង​នៅ​ក្នុង​ច្បាប់។ ​ យ៉ាងហោច​ណាស់​នេះ​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​តុល្យភាព​អំណាច​ និង​ដំណើរការ​ប្រជា​ធិបតេយ្យ។ ​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ឈប់​គោរព​លទ្ធផល​បោះឆ្នោត​ ដោយសារ​តែ​វា​ធ្វើ​ឱ្យ​អ្នក​ឈឺ​ចាប់​នោះ​គឺ​ជា​រឿង​ផ្សេង​ទាំងស្រុង»។​

គាត់​បាន​បន្ត​ទៀត​ថា៖ ​«ខ្ញុំ​គិត​ថា ​វា​ពិត​ជា​ក្លាយ​ទៅ​ជា​ខុស​ច្បាប់​យ៉ាង​ឆាប់​រហ័ស។ ​ដូច្នេះ​ហើយ​ ​គួរ​ឱ្យ​ចាប់​អារម្មណ៍​បើ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់។ ​វា​ពិត​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ស្តាប់​អ្វី​ដែល​គាត់​នឹង​និយាយ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ និង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ខ្លាច​ វា​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ប្រទេស​របស់​យើង​ដោយសារ​ អាកប្បកិរិយា​បែប​នេះ​របស់​ប្រធានាធិបតី​ Trump ​និង​ការ​ប្រឆាំង​អ្នក​ប្រជា​ធិបតេយ្យ ​និង​អ្នក​សាធារណរដ្ឋ ​នៅ​ទូទាំង​ប្រទេសនៅ​តាម​រដ្ឋ​ នៅ​ក្នុង​សភា​ ​នៅ​ក្នុង​ប្រព័ន្ធ​តុល្យភាព​អំណាច​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​និយម​ជ្រុល​ផ្ទាល់​ខ្លួន​របស់​គាត់»។​

នៅ​ខាង​ក្រៅ ​សណ្ឋាគារ​ ​ក្រុម​បាតុករ​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​ការ​បង្ហាញ​ខ្លួន​របស់​លោក ​Trump ។​ ពួក​គេ​បាន​ស្រែក​ថា៖ ​«បដិសេធ​លោក ​Trump, ​បដិសេធ​ឧត្តមភាព​ស្បែកស​និង​សហ​រដ្ឋ​អាមេរិក​ហ្វាស៊ីស»។​ ពួកគេ​បាន​ស្រែក​នៅ​ម្ខាង​ផ្លូវ​ពី​អ្នក​គាំទ្រ​របស់​លោក​ Trump ​រាប់​សិប​នាក់​ដែល​បាន​គ្រវី​ទង់ជាតិ​អាមេរិក​ដ៏​ធំ​និង​ផ្លុំ​ត្រែ។​

មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​ឈរ​ឃ្លាំ​មើល​ក្បែរ​នោះ៕

XS
SM
MD
LG