Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា អាមេរិក​ត្រូវ​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន​ដើម្បី​តតាំង​នឹង​លោក Putin


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​ប្រទេស​ជាតិ​ទៅកាន់​សភា​ទាំងពីរ​ថ្នាក់​កាលពី​ថ្ងៃ​ទី ៧ ខែ​មីនា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ជំរុញ​ឱ្យ​រដ្ឋសភា​អនុម័ត​សំណើច្បាប់​ជំនួយ​បរទេស​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​កន្លង​មក។ សំណើច្បាប់​នេះ​មាន​កញ្ចប់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន បណ្ដា​ប្រទេស​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​អ៊ីស្រាអែល ក៏ដូចជា​ជំនួយ​មនុស្សធម៌​សម្រាប់​តំបន់​ហ្កាហ្សា (Gaza) ផងដែរ។ សំណើច្បាប់​នេះ​កំពុង​ប្រឈម​នឹង​ការ​ជំទាស់​នៅ​ក្នុង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។ អ្នកស្រី Katherine Gypson អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សភា រាយការណ៍​អំពី​រឿង​នេះ​ពី​វិមាន​សភា​សហរដ្ឋ​អាមេរិក។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG