Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​អុតស្វា​ករណី​ទី​១១ ខណៈ​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់


រូបឯកសារ៖ រូបភាព​មីក្រូស្កូប​បង្ហាញ​កោសិកាដែលត្រូវបាន​ឆ្លងជំងឺអុតស្វាយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ រូបភាព​មីក្រូស្កូប​បង្ហាញ​កោសិកាដែលត្រូវបាន​ឆ្លងជំងឺអុតស្វាយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ក្រសួង​សុខាភិ​បាល​កម្ពុជា​បាន​ប្រកាសរក​ឃើញ​ជំងឺ​អឹម​ផក (Mpox) (ឈ្មោះ​ដើម​ជំងឺ​អុតស្វា) ករណី​ទី​ ១១ ដោយ​ក្រសួង​បានអំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ជំងឺ​មួយ​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​អង្គារ​នេះ។

ក្រសួង​បញ្ជាក់​ថា​ យោង​តាម​លទ្ធផល​ទទួល​បានពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ មាន​ករណី​ជំងឺ​អឹម​ផក (Mpox) ​មួយ​ករណី​ទៀត ​ដែល​កើត​លើ​បុរស​ម្នាក់​ដែល​មានទីលំនៅក្នុង​ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។ អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​ត្រឹម​ត្រូវ។

ក្រសួង​សុខា​ភិបាល​សង្កេត​ឃើញ​ថា ​និន្នាការ​នៃការ​ចម្លង​ជំងឺ​អ៊ឹម​ផក​នៅ​កម្ពុជា​កើន​ឡើង ស្រប​គ្នា​និង​និន្នាការ​នៅ​លើ​ស​កល​លោក។ ក្រសួងបន្ថែម​ថា ​ជំងឺ​អឹម​ផក​បាន​កំពុង​ផ្ទុះ​រាលដាល​ក្នុង​ប្រទេស​ចំនួន ១១៧​ ដែល​ក្នុង​នោះ​មាន​ករណី​ឆ្លង​ជំងឺ​អ៊ឹម​ផ​ក​សរុប​ចំនួន ៩៣.០៣០​នាក់ និង​ករណី​ស្លាប់​ចំនួន​ ១៧៦​នាក់ នៅ​លើ​ពិភព​លោក។

ក្រសួង​សុខាភិបាល​កម្ពុជា​ក៏​បាន​អំពាវនាវ​និង​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខ​ភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ ដើម្បី​បង្ការ​នូវ​ការ​រីករាល​ដាល​ជំងឺ​អ៊ឹមផក​ជា​ចង្កោម។

ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូច​ជា​កន្ទួលរ​មាស់​ជាមួយពង​ទឹក​នៅ​លើ​មុខ បាត​ដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬ​ប្រដាប់​ភេទ គ្រុន​ក្តៅ ហើម​កូន​កណ្តុរ ឈឺ​ក្បាល ឈឺសាច់ដុំ និង​ឈឺ​ចង្កេះ អស់​កម្លាំង។ ជំងឺ​នេះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់​ទម្រង់ ជា​មួយ​អ្នក​ជំងឺ​អឹម​ផក​និង​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គ​កាយ ទឹក​មាត់ តំណក់​តូចៗ តាម​ផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​ប្រឡាក់​ប្រឡូស​ជាមួយ​នឹង​វីរុស រួម​មាន​សម្លៀក​បំពាក់ ពួក កន្សែង ស្លាបព្រា​ចាន កែវទឹក។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG