កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២៧ មេសា៖ រដ្ឋាភិបាលកម្ពុជាសម្រេចលែងឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ ចំពេលករណីឆ្លងជំងឺកូវីដ១៩ ថយចុះខ្លាំង
ព័ត៌មាននៅថ្ងៃនេះមានដូចជា ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃអង្គារអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋាភិបាលកម្ពុជាសម្រេចលែងឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ ចំពេលករណីឆ្លងជំងឺកូវីដ១៩ថយចុះខ្លាំង និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២៧ មេសា៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបង្កើនការគាំទ្រដល់ប្រទេសអ៊ុយក្រែន
ព័ត៌មាននៅថ្ងៃនេះមាន អាមេរិកនិងសម្ព័ន្ធមិត្តបង្កើនការគាំទ្រដល់ប្រទេសអ៊ុយក្រែន។ ១០ឆ្នាំក្រោយមក សង្គមស៊ីវិល និងសកម្មជននៅចងចាំភាពក្លាហានរបស់លោក ឈុត វុទ្ធី។ កម្មករមកពីរោងចក្រចំនួន២៣ សុំអន្តរាគមន៍ជាថ្មីលើករណីរំលោភសិទ្ធិកម្មករ និងព័ត៌មានផ្សេងទៀត៕