Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១ កុម្ភៈ ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក រ៉ុង ឈុន ថា គណបក្ស​ភ្លើង​ទៀន អាច​ច្បាម​យក​អាសនៈ​ឃុំ​សង្កាត់​មក​វិញ ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន។ លោក ហ៊ុន សែន ការពារ​ជំនួប​កូន​ប្រុស​ច្បង​ជាមួយ​ព្រះ​មហា​ក្សត្រ និង​សម្តេច​ព្រះ​មហា​ក្សត្រិយានី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អាមេរិក អង់គ្លេស និង​កាណាដា ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​បុគ្គល និង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​របប​យោធា​មីយ៉ាន់ម៉ា។ អង្គការ​សហប្រជាជាតិ ជំរុញ​របប​យោធា​មីយ៉ាន់ម៉ា​ឲ្យ​បើកផ្លូវ​ឲ្យ​មាន​ការផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។ អភិបាល​ក្រុង​ម៉ានីល សន្យា​ថា​នឹង​ប្រឆាំង​ចិន ប្រសិនបើ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន។ ក្រុមឃ្លាំមើល​សិទ្ធិ​មនុស្ស​អាមេរិក ព្រមាន​ជាមុន​រឿង​សុវត្ថិភាព​ក្រុម​កីឡាករ​អាមេរិក​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ចិន។ សេតវិមាន ប្រកាស​ផ្តល់​វ៉ាក់សាំង​២លាន​ដូស​​​​​ឱ្យ​ប្រទេស​​កេនយ៉ា និង​ម៉ារ៉ុក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ កុម្ភៈ ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រក្សា​ជំហរ​បន្ត​កូដកម្ម ខណៈ​វិវាទ​ប្រឈមនឹង​ភាព​ជាប់គាំង។ ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា អាច​ងើបឡើង​វិញ​បាន​ទៀងទាត់ អាស្រ័យ​លើ​ពិពិធកម្ម និង​ការវិនិ​យោគ​ក្នុង​ស្រុក។ សេចក្តី​ដកស្រង់​នៃ​បទសម្ភាសន៍​ជាមួយ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា ខួប​នៃ​ការរឹបអូស​យក​អំណាច​ដោយ​យោធា​នៅ​មីយ៉ាន់ម៉ា ត្រូវ​កត់សម្គាល់​ដោយ​កូដកម្ម និង​ការព្រួយ​កង្វល់​របស់​អន្តរជាតិ។ រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពី​បញ្ហា​ប្រទេស​អ៊ុយក្រែន​នៅឯ​អង្គការ​សហប្រជាជាតិ។ លោក Blinken និង​លោក Lavrov គ្រោង​ចរចា​គ្នា បន្ទាប់ពី​ការជជែក​ដ៏​តឹងតែង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី នៅឯ​អង្គការ​សហប្រជាជាតិ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្សជំរុញ​ប្រទេស​ថៃ​កុំ​ឲ្យ​និរទេស​សកម្មជន​​ឡាវ។ ភាពយន្ត​ខ្នាតធំ​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩៖ បញ្ចាំង​តាម​រោង​ភាពយន្ត ឬ​តាម​អនឡាញ? និង​ព័ត៌មាន​ផ្សេងៗទៀត៕

XS
SM
MD
LG