កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក៖ ២ កុម្ភៈ ២០២២
ព័ត៌មានអំពីកម្ពុជាមាន ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានទៀងទាត់ អាស្រ័យលើពិពិធកម្ម និងការវិនិយោគក្នុងស្រុក។ បុគ្គលិក នយោជិតក្រុមហ៊ុនណាហ្គាវើលដ៍រក្សាជំហរបន្តកូដកម្ម ខណៈវិវាទប្រឈមភាពជាប់គាំង។ រីឯព័ត៌មានអន្តរជាតិមាន អង្គការសុខភាពពិភពលោកអនុម័តឱ្យប្រើថ្នាំ២ប្រភេទថ្មីទៀតសម្រាប់ព្យាបាលជំងឺកូវីដ១៩។ យុវជននៅប្រទេសលីបង់មានក្តីសង្ឃឹមតិចតួចក្នុងការបោះឆ្នោតនៅក្នុងឆ្នាំនេះ៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី៖ ២ កុម្ភៈ ២០២២
ព័ត៌មាននៅថ្ងៃនេះមានដូចជា អង្គការលើកលែងទោសអន្តរជាតិថា ជនជាតិដើមកួយរងប៉ះពាល់ពីការកាប់ឈើខុសច្បាប់នៅតំបន់អភិរក្ស។ លោក Putin ចោទអាមេរិកនិងសម្ព័ន្ធមិត្តថា មិនអើពើចំពោះការទាមទាររបស់រុស្ស៊ី ខណៈភាពមិនចាញ់មិនឈ្នះអំពីអ៊ុយក្រែននៅតែមិនធូរស្រាល និងព័ត៌មានផ្សេងទៀត៕