Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៣១ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ។ លោក ​ហ៊ុន សែន ​ការពារ​ជំនួប​របស់​កូន​ប្រុស​ច្បង​ជាមួយ​​ព្រះ​មហា​ក្សត្រ ​និង​សម្តេច​ព្រះ​មហាក្សត្រិយានី។ លោក ​រ៉ុង ឈុន​ថា​ គណបក្ស​ភ្លើង​ទៀន​អាច​ច្បាម​យក​អាសនៈ​ឃុំ​សង្កាត់​មក​វិញ ក្នុងពេល​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកស្រី Aung San Suu Kyi នឹង​ឡើង​តុលាការ​អំពី​ការលួច​បន្លំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នឹង​ពិភាក្សា​អំពី​វិបត្តិ​រុស្ស៊ី និង​អ៊ុយក្រែន។ អង្គការ​សហ​ប្រជាជាតិ​ថា អតីត​កង​កម្លាំង​អាហ្វហ្គានីស្ថាន​និង​អន្តរជាតិ​ជាង ១០០ នាក់ បាន​ត្រូវ​គេ​សម្លាប់។ សេតវិមាន ប្រកាស​ផ្តល់វ៉ាក់សាំង​២លានដូស​​​​​ឱ្យ​ប្រទេស​​កេនយ៉ា និង​ម៉ារ៉ុក។ អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ភេទស្រី​ចូលបំរើការ​ ខណៈ​ពេល​ខ្វះ​អ្នកបើកបរ និង​ព័ត៌មាន​ផ្សេងៗទៀត៕

XS
SM
MD
LG