Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៤ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន ស្ថាប័ន​ស្រាវជ្រាវ​អាមេរិកាំង​បន្ត​បង្ហាញ​សកម្មភាព​កសាង​នានា​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។ អាជ្ញាធរ​ថា ករណី​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះវិហារ គឺ​ដោយសារ​មាន​ភាពស្មុគស្មាញ​ក្នុង​ការដោះមីន។ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃនេះ យើង​មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​ត្រូវ ដំណើរ​ខុស​ និង​មេរៀន​ពី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អាមេរិក បញ្ជា​ឲ្យ​សមាជិក​គ្រួសារ​បុគ្គលិក​ស្ថានទូត​អាមេរិក​ ចាក​ចេញ​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ មនុស្ស​រាប់​ពាន់​នាក់ ដើរ​ដង្ហែក្បួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស និង​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩។ ការពិភាក្សា​ជាមួយ​ក្រុម​តាលីបង់​នៅ​ក្នុង​​ប្រទេស​ន័រវែស​ បង្ហាញ​​ជា​​ថ្មី​ជុំវិញ​ការ​ទទួលស្គាល់​​របស់​ក្រុម​​នេះ។ អេមីរ៉ាត​អារ៉ាប់រួម​ថា ខ្លួន​បាន​បាញ់ស្ទាក់​កាំជ្រួច​មីស៊ីល​២គ្រាប់​ដែល​បាញ់​​សំដៅ​ទៅ​លើ​ទីក្រុង​អាប៊ុយដាប៊ី។ សវនាការ​លើ​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​កំណត់​ថា នឹង​ធ្វើ​ឡើង​ក្នុង​ខែ​កុម្ភៈ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៕

XS
SM
MD
LG