កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣១ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន ម៉ាណែត ស្នើឱ្យលោក សម រង្ស៊ី ចាកចេញពីនយោបាយ ហើយបញ្ចូលឈាមថ្មីមកវិញ។ លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា បានរៀបផែនការបង្កើតរបបនយោបាយទាយាទនិយម។ រីឯព័ត៌មានអន្តរជាតិវិញមាន យុទ្ធសាស្ត្រកម្ចាត់ជំងឺកូវីដនៃប្រទេសចិនប្រុងប្រៀបរង់ចាំ Omicron។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីសិក្សាពីមហាសមុទ្រខាងត្បូងក្នុងការស្រាវជ្រាវពីការរញ្ជួយដីក្រោមទឹកដ៏ជ្រៅ៕
ព័ត៌មានពេលរាត្រី៖ ៣១ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន អាជ្ញាធរហៅការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍«ប៉ះពាល់ធ្ងន់ធ្ងរ»សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នាំឲ្យបារម្ភអំពីការបង្រ្កាប។ អាជ្ញាធរថាការដំឡើងតម្លៃសេវាប្រមូលសំរាម ដើម្បីធានាការប្រមូលសំរាមឲ្យមានប្រសិទ្ធភាពខ្ពស់។ អ្នកវិទ្យាសាស្ត្រក្រើនរំលឹកពីសារៈសំខាន់នៃការបន្តតាមដានសត្វព្រៃដើម្បីបង្កាជំងឺរាតត្បាតថ្មី។ រីឯព័ត៌មានអន្តរជាតិវិញមាន សហរដ្ឋអាមេរិកត្រៀមខ្លួនប្រឈមកំណើនវីរុសកូរ៉ូណាប្រភេទថ្មីអូមីក្រុង។ អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ត្រូវបានដោះលែងក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ។ លោក Biden ជំរុញឲ្យលោក Putin បន្ថយការតានតឹងនៅអ៊ុយក្រែន។ អ៊ីស្រាអែលសម្រេចឱ្យចាក់ចាក់វ៉ាក់សាំងកូវីដទី៤ដែលជាដូសជំរុញ។ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាននិយាយថា ការសម្រេចចាកចេញពីទីក្រុងកាប៊ុលធ្វើ ឡើងក្នុងពេល«តែប៉ុន្មាននាទី»ប៉ុណ្ណោះ។ ការស្ទង់មតិរកឃើញថា សារព័ត៌មានអាហ្វហ្កានីស្ថាន ៤០% បានបាត់វត្តមានចាប់ពីពេលក្រុមតាលីបង់ក្តាប់អំណាចមក។ វេជ្ជបណ្ឌិតនីហ្សេរីយ៉ា ចំណាកស្រុកទៅបរទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់ និង លក្ខខណ្ឌការងារប្រសើរ។ ការរាតត្បាតជំងឺកូវីដ១៩បង្កឱ្យមានរលកថ្មីនៃអារម្មណ៍ប្រឆាំងជនទេសន្តរប្រវេសន៍៕