Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា។ របាយ​ការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។ កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​ចំនួន​២នាក់​នៅ​ថ្ងៃ​ពុធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​Joe Biden​ នឹង​ផ្សព្វផ្សាយ​​គម្រោង​​ហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​មាន​ទឹក​ប្រាក់​២ទ្រី​លាន​ដុល្លារ។ វ៉ាក់សាំង​កូវីដ​១៩​​របស់​ក្រុម​ហ៊ុន ​Pfizer-BioNTech​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ទៅ​លើ​កុមារ។ សវនាការ​កាត់​ក្តី​​មន្ត្រី​ប៉ូលិស​ដែល​​ត្រូវ​បាន​ចោទ​ពី​បទ​សម្លាប់​លោក Floyd​ ចូល​ដល់​ថ្ងៃ​ទី​៣។ WHO ​ថា​ វ៉ាក់សាំង​កូវីដ​១៩​ របស់​ចិន​មាន​សុវត្ថិភាព​ប៉ុន្តែ​​នៅ​ខ្វះខាត​ទិន្នន័យ។ សកម្មជន​ថៃ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​ព្រះរាជ​អគ្គមហេសី។ វចនានុក្រម​បារាំង​ថ្មី​មាន​បញ្ចូល​ពាក្យ​ដែល​អ្នក​និយាយ​ភាសា​បារាំង​នៅ​លើ​ពិភពលោក​ប្រើ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ភ្នំពេញ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​ ១៤ថ្ងៃ បើ​គ្មាន​ភារកិច្ច​ចាំបាច់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ កម្ពុជា​និង​ចិន​ប្រកាស​ចំណង​ទាក់ទង​កាន់តែ​រឹងមាំ ក្រោយ​ទទួល​វ៉ាក់សាំង​កូវីដ១៩។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី «វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ជា​វិញ្ញាសា​ប្តូរផ្តាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden បង្ហាញ​គម្រោង​បង្កើត​ការងារ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​សហរដ្ឋអាមេរិក ដែល​មាន​ទឹកប្រាក់ ២ លានលាន​ដុល្លារ។ បេសកជន​អង្គការ​សហប្រជាជាតិ​ថា «ស្ថានការណ៍​បង្ហូរ​ឈាម» និង​«សង្គ្រាម​ស៊ីវិល» អាច​កើត​ឡើង​នៅ​មីយ៉ាន់ម៉ា។ ចិន​ចង់​ឲ្យ​មាន «ដំណើការ​អន្តរកាល​បែប​ប្រជាធិបតេយ្យ» នៅ​មីយ៉ាន់ម៉ា ដោយ​មិនមាន​ការ​ដាក់​ទណ្ឌកម្ម។ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ៧ នាក់ ត្រូវផ្ដន្ទាទោស​ទាក់ទិន​នឹង​ការ​តវ៉ា​កាលពី​ឆ្នាំ ២០១៩។ រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មីយ៉ាន់ម៉ា ដើម្បី​ប្រឆាំង​នឹង​របប​យោធា។ វៀតណាម​ទទួល​បាន​កញ្ចប់​វ៉ាក់សំាង​កូវីដ១៩ ដំបូង​ក្រោម​គម្រោង COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ហ្វីលីពីន​ទាមទារ​ឲ្យ​ចិន​ដក​នាវា​ចេញ​ពី​កោះ​ចំនួន ៦ និង​ព័ត៌មាន​ផ្សេង​ទៀត៕

XS
SM
MD
LG