Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍​សាត់​រំឭក​ការ​សម្លាប់​អតីត​ទាហាន និង​អ្នករដ្ឋការ​របប​លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ។ រដ្ឋាភិបាល​ពិចារណា​បើក​សាលា​រៀន​ឡើង​វិញ​នៅ​តាម​តំបន់​មិន​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្ពស់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ ពេល​នេះ​មិន​មាន​ការ​គ្រប់គ្រង​ទេ ហើយ​យន្តហោះ​អាមេរិក​ត្រូវ​បាន​ហាម​ប្រាម​ការ​ហោះ​ហើរ។ អ្នក​គាំទ្រ​តាលីបង់​ជា​ច្រើន​នាក់​ប្រារព្ធពិធី​អបអរ​ការ​ចាកចេញ​​របស់​អាមេរិក​ និង​ថា​អាហ្វហ្គានីស្ថាន​ជា​កន្លែង​កប់​ខ្មោច​ប្រទេស​មហាអំណាច។ ក្រសួង​ការពារ​ជាតិ​ជប៉ុន​ស្វះ​ស្វែង​រក​ថវិកា​ចំនួន​៥០ពាន់​លាន​ដុល្លារ។ វៀតណាម​ដោះលែង​អ្នក​ទោស​៣ពាន់​នាក់​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។ វីរុស​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​ថ្មី​ចោទ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​នានា​ដើម្បី​រឹត​ត្បិត​កាន់​តែ​ខ្លាំង​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ របាយការណ៍​ក្រសួង​កសិកម្ម៖​ គ្រោះ​រាំងស្ងួត​បំផ្លាញ​ស្រូវ​ជាង ​១៧ម៉ឺន​ហិកតា​ក្នុងរយៈពេល​៨ខែ។ សាច់​ញាតិ​សព​អ្នក​កើត​កូវីដ៖ ភាព​មិន​ស្ងប់​ក្នុង​ចិត្ត​និង​ក្តី​បារម្ភ​ពី​ការ​ច្រឡំ​សព​និង​ធាតុ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់​ព្រមាន​ការ​ឈ្លានពាន​អាហ្វហ្គានីស្ថាន​នា​ពេល​អនាគត​ និង​ស្នើ​អន្តរជាតិ​ឲ្យ​ទទួល​ស្គាល់​ការ​ដឹកនាំ​របស់​ខ្លួន។ ប្រមុខ​អ.ស.ប.​ព្រមាន​ថា ​«មហន្តរាយ​មនុស្ស​ធម៌​ជិត​កើតឡើង»​ នៅ​អាហ្វហ្គានីស្ថាន។ ការ​ស្ទង់មតិ៖ ពលរដ្ឋ​អាមេរិក​ពេញវ័យ​ជាង​ពាក់​កណ្តាល​ជឿ​ថា ​ការ​សម្រេច​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​គឺ​«ត្រឹមត្រូវ»។ អ.ស.ប.​ថា ​គ្រោះ​មហន្តរាយ​ធាតុអាកាស​និង​អាកាសធាតុ​កើនឡើង​៥​ដង​ក្នុង​ពេល​៥០​ឆ្នាំ​កន្លង​មក។ លោក ​Biden ​ថ្លែង​ការពារ​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ៕

XS
SM
MD
LG