Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វត្ថុ​បុរាណ​ជាង​១០០​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ ក្រោយ​ត្រូវ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​​​​បាន​លួច​វត្ថុ​បុរាណ​ខ្មែរ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ភាព​ជោគជ័យ​របស់​ស្ត្រី​ខ្មែរ​ក្នុង​បរិបទ​វប្បធម៌​ផ្សេង​គ្នា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ត្រូវ​យោធា​ឃុំ​ខ្លួន។ លោក Biden គ្រោង​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អំពី​ជំនួយ​វិបត្តិ​កូវីដ១៩។ ចក្រភព​អង់គ្លេស​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ហុងកុង​សុំ​សិទ្ធិ​រស់នៅ​និង​ធ្វើការ​បាន។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ឲ្យ​ដោះលែង​លោក Navalny។ យុវជន​ទុយនេស៊ី​ធ្វើ​កុបកម្ម​និង​​លួច​ឥវ៉ាន់​ពី​អាជីវកម្ម​ក្នុង​ខួប​១០​ឆ្នាំ​នៃ​ការ​លាលែង​អតីត​ប្រធានាធិបតី៕

XS
SM
MD
LG