Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៩ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​សួរ​នាំ​អតីត​មន្ត្រី​បក្ស​ជំទាស់​រឿង​ប៉ុនប៉ង«ចាប់ខ្លួន»នាយក​រដ្ឋមន្ត្រី។ ស្ថាប័ន​ឃ្លាំ​មើល​ថា​​ ​ទោះ​ឡើង​ពិន្ទុ​បន្ដិច ក៏​កម្ពុជា​នៅ​តែ​ពុក​រលួយ​ជាង​គេ​នៅ​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​កូវីដ១៩ គឺ​ជា​ការ​ធ្វើ​តេស្ត​ថា​តើ​លោក​ Biden និង​សភា​អាច​ធ្វើ​បាន​ឬ​យ៉ាង​ណា។ លោក Biden នឹង​អនុញ្ញាត​ឲ្យ​មាន​រយៈពេល​ពិសេស​ សម្រាប់​ពលរដ្ឋ​ចុះឈ្មោះ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព។ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​មីយ៉ាន់ម៉ា​ថា ​គ្មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ទេ ក្រោយ​យោធា​ព្រមាន​ចាត់​វិធានការ។ តុលាការ​កំពូល​ប៉ាគីស្ថាន​សម្រេច​ឲ្យ​ជនសង្ស័យ​សំខាន់​នៅ​ក្នុង​ឃាតកម្ម​អ្នក​កាសែត​អាមេរិក​រួចខ្លួន។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​របស់​អាមេរិក​ថា ​អាល្លឺម៉ង់​«មាន​តម្លៃ​ខ្លាំង​ណាស់»​ ក្នុង​នាម​ជា​អ្នក​ទទួល​កងកម្លាំង​អាមេរិក។ មន្ត្រី​កីឡា​ជាន់ខ្ពស់​ម្នាក់​នៅ​​ក្រិក​លាលែង​ពី​តំណែង ​បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ពី​បទល្មើស​រំលោភ​សេពសន្ថវៈ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៩ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា នៅ​សៀមរាប បំណុល​និង​កង្វះ​ការងារ រួតរឹត​អ្នក​រស់​នឹង​ទេសចរណ៍។ កម្ពុជា​ស្នើ​សុំ​ការ​«គោរពគ្នា»​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋ​មន្ត្រី​ការបរទេស​ថ្មី​របស់​អាមេរិក។ ខ្មែរ​អាមេរិកាំង​មាន​សុទិដ្ឋិនិយម​នឹង​គោលនយោបាយ​ផ្សះផ្សាជាតិ​និង​ស្តារ​សេដ្ឋកិច្ច​របស់​លោក Joe Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជំងឺ​កូវីដ១៩ វិវត្តថ្មី​ពី​អាហ្រ្វិក​ខាងត្បូង​ត្រូវបាន​រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក ខណៈ​អង់គ្លេស​បិទ​ជើងហោះ​ហើរ​ដើម្បី​ទប់​ទល់​វីរុស​ថ្មី​នេះ។ ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​វៀតណាម​បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ស្រប​ពេល ៩ ករណី​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ។ ក្រុម​ការងារ​របស់ WHO ដែល​ចុះ​ស៊ើប​អង្កេត​ប្រភព​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan ជួប​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ចិន។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ចំនួន​ពីរ ដើម្បី​ពង្រីក​ការ​ថែទាំ​សុខភាព។ ចិន​ជិត​នាំ​មុខ​អាមេរិក​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​នុយក្លេអ៊ែរ​ឈាន​មុខ​គេ។ អ្នក​បោះឆ្នោត​ឱ្យ​លោក Trump ខ្វែង​គំនិត​គ្នា​អំពី​អនាគត​នៃ​គណបក្ស​សាធារណរដ្ឋ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG