Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៨ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ផែនការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រឈម​ការ​រិះគន់​និង​ភាព​មិន​ច្បាស់​លាស់។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «បច្ចុប្បន្នភាព​ដំណោះស្រាយ​សំណុំ​រឿង​កកស្ទះ និង​ពន្ធនាគារ​កកកុញ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ថវិកា​សម្រាប់​ជំនួយ​កូវីដ១៩ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល។ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​សប្ដាហ៍​នេះ។ អ្នក​កាសែត​ចិន​ម្នាក់​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ចំពោះ​ការ​រាយការណ៍​អំពី​ការ​ផ្ទុះ​ឡើង​ដំបូងៗ​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan។ សហរដ្ឋ​អាមេរិក​ជំរុញ​ចិន​ឲ្យ​ដោះលែង​ពលរដ្ឋ​ហុងកុង ១២ នាក់ ដែល​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​រត់​គេច​ទៅ​តៃវ៉ាន់។ អាជ្ញាធរ​ថា ជន​សង្ស័យ​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​រដ្ឋ Tennessee បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ៕

XS
SM
MD
LG