Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៣០ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បើក​សវនាការ​លើ​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង ពាក់ព័ន្ធ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​គម្រោង​វិល​ត្រឡប់​របស់​ថ្នាក់​ដឹកនាំ​ជិត​មក​ដល់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋ California គ្រោង​បន្ត​បម្រាម​ស្ថិតនៅ​ក្នុង​ផ្ទះ នៅ​ពេល​ដែល​មន្ទីរពេទ្យ​ស្ទើរ​មិន​អាច​ទប់​ជាប់​ជាមួយ​នឹង​ករណី​កើនឡើង​នៃ​ជំងឺ​កូវីដ១៩។ ថៃ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​គ្មាន​ក្រដាស​ស្នាម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ ឥណ្ឌូនេស៊ី​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ ជាមួយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន AstraZeneca។ សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​កងទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​ចិន​ដោះលែង​អ្នក​កាសែត​អ្នកស្រី Zhang Zhan។ សហរដ្ឋ​អាមេរិក​ដាក់​ប្រទេស​ស្វីស​និង​វៀតណាម​​​ ទៅ​ក្នុង​ប្រទេស​ដែល​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ​ដើម្បី​កេង​ចំណេញ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ភាព​ចម្រូង​ចម្រាស​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​​ឆ្នោត នាំ​ឲ្យ​សង្ស័យ​ពី​​ការ​កេង​ចំណេញ​សំឡេង​ឆ្នោត។ នៅ​ក្នុង​កម្មវិធី «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​អំពី «កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Joe Biden ​ថា លោក​នឹង​ផ្ដោត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ តាម​រយ:​ការ​បង្កើន​អត្រា​​នៃ​ការ​ចាក់​វ៉ាក់សំាង។ ចក្រភព​អង់គ្លេស​អនុញ្ញាត​​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ទី២​របស់​ក្រុមហ៊ុន AstraZeneca​ ​ដែល​មាន​ភាព​ងាយ​ស្រួល​រក្សា​ទុក​ជាង។​​ ប្រទេស​សិង្ហបុរី ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ដែល​កត់សម្គាល់​«នូវ​ទំព័រ​ប្រវត្តិ សាស្ត្រ​ថ្មី»ក្នុង​ការ​ប្រយុទ្ធ​វីរុស។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ សម្រប​បាន​ប្រសើរ​​ក្នុង​​​​អំឡុង​ជំងឺ​រាត​ត្បាត។ សកម្មជន​ក្រុង​ហុងកុង​១០​នាក់​បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​ការប៉ុនប៉ង​រត់ គេច​ខ្លួន​ចេញ​ពី​ក្រុង​ហុងកុង។ កូរ៉េ​ខាងជើង​ត្រៀម​ធ្វើ​សមាជ​សំខាន់​របស់​បក្ស អំឡុង​ពេល​មាន​បញ្ហា​ប្រឈម​ខ្លាំង។ ​សហរដ្ឋអាមេរិក «ត្រៀម​ខ្លួន​រួចរាល់» ដើម្បី​កាត់ទោស​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​ Daniel Pearl៕

XS
SM
MD
LG