Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៣ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​មាន​ដូចជា ការផ្តើម​គំនិត​របស់​អង្គការ WHO ​ថា កង្វះខាត​ប្រាក់​បាន​រារាំង​ក្រុម​ប្រទេស​ក្រីក្រ​មិនឱ្យ​បាន​ទទួល​វ៉ាក់សាំង​និង​ការព្យាបាល។ សហរដ្ឋ​អាមេរិក ហាម​ឃាត់​ការ​នាំចូល​ផលិតផល​ដូងប្រេង​មកពី​ប្រទេស​ម៉ាឡេស៊ី។ អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដ៏​កម្រ​នូវ​អ្នក​នយោបាយ​នៅ​មូលដ្ឋាន​ម្នាក់ ចំពោះ​ការ​ជួញដូរ​ពលករ​ចំណាកស្រុក​នៅក្នុង​វិស័យ​នេសាទ​ដែល​មាន​ឈ្មោះ​មិនល្អ។ រដ្ឋកាលីហ្វ័រញ៉ា ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជាង​២លាន​ដូស។ តើ​ចិន​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​ក្នុងការ​បង្កើត​បន្ទះ​អេឡិចត្រូនិក​ឬ​ទេ?

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៣ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នកជំនាញថា វិស័យ​កសិកម្ម​នៅតែ​ល្អ​ប្រសើរ ទោះ​កម្ពុជា​រង​ឥទ្ធិពល​កូវីដ១៩។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ៣ មាន​ការ​ពិភាក្សា​អំពី កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វេទិកា​សេដ្ឋកិច្ច​ពិភពលោកថា ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម សម្រប​បាន​ប្រសើរ​ក្នុងអំឡុង​ជំងឺ​រាតត្បាត។ ឡាវ​ប្តេជ្ញា​បន្ត​ដំណើរ​ទៅមុខ​ជាមួយ​ទំនប់ ៤ ទៀត​លើ​ទន្លេ​មេគង្គ ចំ​ពេល​មាន​គ្រោះ​រាំងស្ងួត៕

XS
SM
MD
LG