Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៨ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​នយោបាយ​ប្រឆាំង តស៊ូ​ការ​ទូត​ដើម្បី​បង្កើត​បក្ស​ឡើង​វិញ តែ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​និយម។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​វិភាគ​និយាយ​ថា កិច្ចពិភាក្សា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉ខាងជើង​ស្ថិត​នៅ​ត្រង់ «ចំណុច​របត់»។ ការ​សិក្សា​ថ្មី​បង្ហាញ​ថា ព្រៃ​អាម៉ាហ្សូន​ចំនួន ៨% ត្រូវបាន​កាប់​បំផ្លាញ​ចាប់តាំងពី​ឆ្នាំ​២០០០​មក។ បញ្ហា​ប្រឈម​ដ៏ធំបំផុត​របស់​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក គឺ​ធ្វើឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៨ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ព្រះអង្គ​ លួន សុវ៉ាត ពី​បទ​«រំលោភ​សេព​សន្ថវៈ» និង​«បរិហារកេរ្តិ៍​ជា​សាធារណៈ»។ ពលរដ្ឋ​មួយ​ចំនួន​ស្ទាក់​ស្ទើរ​ចាក់​វ៉ាក់សាំង​កូវីដ​របស់​ចិន ខណៈ​លោក ហ៊ុន សែន ប្រាប់​​ឲ្យ​ទុកចិត្ត។ មជ្ឈមណ្ឌល​ប្រឹក្សា​ពី​ការ​អប់រំ​នៅ​អាមេរិក បើក​ដំណើរ​ការ​នៅ​ខេត្ត​សៀមរាប។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ពិព័រណ៍​ស្រ្តី​២០២១ ​នឹង​ជំរុញ​ឲ្យ​បញ្ហា​ស្រ្តី​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ស្រ្តី​អ្នក​សិល្បៈ​សហសម័យ»។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden គ្រោង​នឹង​បង្ហាញ​ចក្ខុវិស័យ​«វិជ្ជមាន​និង​ប្រកប​ដោយ​សុទិដ្ឋិនិយម»​នៅ​ឯ​ពិធី​ស្បថ​ចូល​កាន់​តំណែង។ ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញពី​តំណែង​ថា លោក Trump បាន​មើល​ការវាយ​ប្រហារ​វិមាន​សភា​តាម​ទូរទស្សន៍។ FBI ពិនិត្យ​មើលទាហាន​​ឆ្មាំ​ការពារ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅពេល​មាន​ការ​ភ័យ​ខ្លាច​ការ​វាយ​ប្រហារ​ពី​​ជួរ​ផ្ទៃ​ក្នុង។ លោក Navalny អ្នក​រិះគន់​រដ្ឋាភិបាល​​រុស្ស៊ី​​​ត្រូវ​បានចាប់​ខ្លួន​ នៅ​ពេល​ទៅ​ដល់​ទីក្រុង​ម៉ូស្គូ។ ក្រុម​តាលីបង់​យល់​ថា​លោក Ghani ជា​ឧបសគ្គ​សម្រាប់​កិច្ច​ចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG