Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២០ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ភាព​តាន​តឹង​ក្នុង​គ្រួសារ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​​ពី​កំណើន​អំពើ​ហិង្សា​លើ​ស្រ្តី។ មនុស្ស ២ នាក់​ទៀត​ត្រូវ​រក​ឃើញ​ឆ្លង​កូវីដ១៩ ដោយ​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ដល់ ៤៤១ នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្ដី​បារម្ភ​រឿង​តវ៉ា​ប្រដាប់​អាវុធ​កើត​មាន​ឡើង មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden ចូល​មក​ដល់។ លោក Biden នឹង​ចូលរួម​ពិធី​សាសនា Mass ជាមួយ​ថ្នាក់​ដឹកនាំ​សភា​អាមេរិក មុន​ស្បថ​ចូល​កាន់​តំណែង។ អ្នកស្រី Yellen ថា លោក Biden នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​នឹង​ចិន​រឿង​បំពាន​ផ្នែក​ពាណិជ្ជកម្ម។ អនាគត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្មី លោក Antony Blinken ថា សហរដ្ឋ​អាមេរិក​នឹង​រួបរួម​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ទប់ទល់​នឹង​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​ប្រទេស​ផ្ដាច់ការ​ផ្សេង​ទៀត។ សហរដ្ឋ​អាមេរិក​គាំទ្រ​កំណែ​ទម្រង់​អង្គការ​សុខភាព​ពិភពលោក ដែល​ដឹកនាំ​ដោយ​ប្រទេស​ជា​សមាជិក។ ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០២០៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង៖ សហភាព​អឺរ៉ុប​នឹង​បន្ត​ដក​ EBA​ បន្ថែម​ទៀត ដោយ​សារ​ស្ថានភាព​នយោបាយ​មិន​ល្អ​ប្រសើរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បទសន្ទនា VOA អំពី​ពិធី​ស្បថចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​លោក Biden និង​សម្រាប់​តំណែង​ជា​អនុ​ប្រធានាធិបតី​របស់​អ្នកស្រី Harris។ រដ្ឋធានី​វ៉ាស៊ីនតោន​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden។ លោក​ Trump ជូនពរ​សព្ទសាធុការ​​ដល់​រដ្ឋបាល​ថ្មី។ លោក Trump បាន​ចេញ​ការ​លើកលែង​ទោស​ក្នុង​​ថ្ងៃ​កាន់​តំណែង​ចុងក្រោយ។ សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​ស្វាគមន៍​​លោក​ Biden ជា​ប្រធានាធិបតី។ សហរដ្ឋ​អាមេរិក​កំណត់​ថា​ការ​គាប​សង្កត់​របស់​ចិន​លើ​ជន​ជាតិ Uighurs ជា​អំពើ​ «ប្រល័យ​ពូជ​សាសន៍»។ សហរដ្ឋ​អាមេរិក​ រក​ឃើញ​ជំងឺកូវីត១៩ វិវត្តន៍​ថ្មី​មួយ​ទៀត ​នៅ​រដ្ឋ​ California ខណ:​ដែល​ការ​ស្លាប់​កើន​ឡើង​ដល់ ៤ សែន​នាក់ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕​ ​

XS
SM
MD
LG