Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៩ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​ស ខេង ឲ្យ​សមត្ថកិច្ច​បន្ត​បង្ក្រាប​គ្រឿង​ញៀន​ដែល​បន្ត​កើន​ឡើង​ក្នុង​ឆ្នាំ២០២០។ របាយការណ៍​ថៃ​បង្ហាញ​ថា ពលរដ្ឋខ្មែរ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ថៃ កើន​ដល់ ១៥៣នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​អាមេរិកាំង​ឃើញ​ទិដ្ឋភាព​ដែល​ពួកគេ​មិន​ដែល​ឃើញ​ ពេល​បាតុករ​សម្រុក​ចូល​វិមាន​សភា។ គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​អាមេរិក ដោយ​សារ​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅ​រដ្ឋ Georgia។ ការស្លាប់​របស់​មន្រ្តី​ប៉ូលិស​ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​កាន់​តែ​ខ្លាំង​ពី​ការ​ឡោមព័ទ្ធ​វិមាន​សភា​សហរដ្ឋ​អាមេរិក។ ការ​វាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​នាំ​ឲ្យ​រាល​ដាល​ជំងឺ​កូវីដ១៩ កាន់​តែ​ច្រើន។ សហភាព​អឺរ៉ុប បង្កើន​​ទ្វេ​ដង​នូវ​ចំនួន​ដូស​​នៃ​វ៉ាក់សាំង​កូវីដ​១៩ ​របស់​ក្រុមហ៊ុន Pfizer-BioNTech។ សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​វៀតណាម​ដោះលែង​អ្នក​កាសែត​ដែល​ជាប់ទោស និង​ព័ត៌មាន​ផ្សេង​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៩ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​ថា កម្ពុជា​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​លួច​ទិន្នន័យ​តាម​​កុំព្យូទ័រ (Hacker) ចំ​ពេល​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​ការ​ចាប់​ខ្លួន​ស្វាមី​ថា «អយុត្តិធម៌» ខណៈ​ថ្នាក់​ដឹកនាំ​ប្រកាស​វិល​ចូល​ស្រុក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឲ្យ​តម្លៃ​របស់​លោក Biden ចំពោះ​សមាគម​អាស៊ាន​អាច​ផ្លាស់ប្តូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី។ អភិបាល​រដ្ឋ​នានានៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ពន្លឿន​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​លោក​ Biden គឺ​ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា។ ប៉ាគីស្ថាន​អនុម័ត​ច្បាប់​ថ្មីដើម្បី​ធានា​ឲ្យ​មាន​ការ​កាត់​ទោស​ភ្លាមៗ​និង​ធ្ងន់ធ្ងរ​ចំពោះ​ជន​ល្មើស​សេពសន្ថន្ធវៈ។ ប្រទេស​ឡាវ​ប្តេជ្ញា​បន្ត​ដើរ​ទៅ​មុខ​ដើម្បី​សង់​ទំនប់​បន្ថែម​ទៀត​នៅ​លើ​ទន្លេ​មេគង្គ​ ក្នុង​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត៕

XS
SM
MD
LG