Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៦ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មួយ​ឆ្នាំ​ក្រោយ​បាក់​អគារ​នៅ​ខេត្ត​កែប កម្មករ​រង​គ្រោះ​មិន​ទាន់​បាន​សំណង​តាម​ផ្លូវ​ច្បាប់​ទេ។ អាជ្ញាធរ​ខេត្ត​​តាម​ព្រំដែន​ថា​ពលករ​ខ្មែរ​​ជាង​៥​ពាន់​នាក់​ចូល​មក​កម្ពុជា ខណៈ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​នៅ​ថៃ។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េ​ខាងត្បូង​នឹង​ចរចា​ជាមួយ​អ៊ីរ៉ង់​ជុំវិញ​ការ​ចាប់​នាវា​​ដឹក​ប្រេង​របស់​ខ្លួន។ ទី​ផ្សារ​ភាគ​ហ៊ុន​ទីក្រុង​ញូវយ៉ក​ប្តូរ​ផែន​ការ​​​​ដោយ​មិន​ដក​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​​​ចិន៣​​ចេញ​ពី​បញ្ជី។ វៀតណាម​ដាក់​ពន្ធនាគារ​អ្នក​រិះ​គន់​៣​នាក់​ មុន​​​ចាប់​ផ្តើម​មហាសន្និបាត​ដ៏​សំខាន់​របស់​​គណបក្ស​កម្មុយនីស្ត។ ចៅ​ក្រម​​អាមេរិកាំង​​រាំង​ខ្ទប់​​​ទណ្ឌ​កម្ម​របស់​លោក​ត្រាំ​​​លើ​មេធាវី​សិទ្ធិមនុស្ស​និង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ។ អារ៉ាប៊ីសាអូឌីត​លុប​ចោល​ទណ្ឌ​កម្ម​ប្រឆាំង​​ប្រទេស​​កាតា។ អតីត​ប្រធាន​​ក្រុមហ៊ុន​ទ្រព្យ​សម្បតិ្ត​រដ្ឋ​​របស់​ចិន​ ត្រូវ​បាន​កាត់​ទោស​​ប្រហារ​ជីវិត។ អ្នក​តាក់តែង​ច្បាប់​ថ្កោលទោស​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​មួយ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​កន្លែង​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​នៅ​អូស្ត្រាលី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៦ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថៃ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​១០៥​នាក់​នៅ​ថៃ ឆ្លង​ជំងឺ​កូវីដ១៩ គិត​ត្រឹម​ល្ងាចថ្ងៃពុធនេះ។ សមាគម​រោងចក្រ​កាត់​ដេរ​ជំរុញ​សភា​អាមេរិក​ពន្លឿន​ការ​ផ្តល់​សុពល​ភាព​ប្រព័ន្ធ​អនុ​គ្រោះ ​GSP។ ខ្មែរ-អាមេរិកាំង​ខ្លះ​ថា ទោះ​ជំទាស់​ពេល​រាប់​សន្លឹកឆ្នោត លោក Trumpនឹង​មិនអាច​បន្ត​កាន់​តំណែង​ទេ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) របស់ VOA «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី២ មាន​ការ​ពិភាក្សា​អំពី «ការ​ទូត​សេដ្ឋកិច្ច»។ ចំណែក​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​នាំ​មុខ​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ២ រូប​នៅ​រដ្ឋ Georgia។ ក្រុម​អ្នក​គាំទ្រ​លោក Trump ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​សភា​ប្រកាស​ពី​ជ័យ​ជម្នះ​របស់​លោក Biden នៅ​ថ្ងៃ​ពុធ​នេះ។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​មួយ​ចំនួន​និង​បុគ្គល​ម្នាក់​ ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដែក​ថែប​របស់​ប្រទេស​អ៊ីរ៉ង់។ មេដឹកនាំ​កូរ៉េ​ខាងជើង​ទទួល​ស្គាល់​ភាព​បរាជ័យ​ផ្នែក​សេដ្ឋកិច្ច។ ចិន​ថា ​ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​ជំនួប​គ្រោង​ទុក​ផ្នែក​ការពារ​ជាតិ​រវាង​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់ និងព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG