Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១១ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សមាគម​រោងចក្រ​កាត់ដេរ​ជំរុញ​សភា​អាមេរិក​ពន្លឿន​ការ​ផ្តល់​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឲ្យ​តម្លៃ​របស់​លោក Biden ចំពោះ​សមាគម​អាស៊ាន​អាច​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី។ វិបត្តិ​ក្នុង​កម្មវិធី​កីឡា​អុក​នៅ​អាហ្វ្រិក​ខាងត្បូង ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ចោទ​ចម្បង​នៅក្នុង​ប្រទេស​មួយ​នេះ។ ប៉ាគីស្ថាន​សម្រេច​ចិត្ត​មិន​ប្រើប្រាស់​ថាមពល​ចេញ​ពី​ធ្យូង​ថ្ម៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១១ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បវេសនកាល​ថ្មី​ចាប់​ផ្ដើម​ ខណៈ​ទិន្នន័យ​បឋម​បង្ហាញ​ថា​​សិស្ស​ធ្លាក់​ចុះ​ជិត​២​ម៉ឺន​នាក់។ អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្ត​ព្រៃវែង​សង្ឃឹម​តម្លៃ​ត្រី​កើន​ឡើង ក្រោយ​ការ​​​ផ្អាក​នាំ​ចូល​ត្រី​ពី​វៀតណាម។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ស្ថានភាព​បច្ចុប្បន្ន​នៃ​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ប្តឹង​ទម្លាក់​​លោក​ប្រធានាធិបតី Trump ចេញពី​តំណែង។ ប្រធាន​ប៉ូលិស​វិមាន​សភា​អាមេរិក​​ដែល​ចាក​ចេញ​ពី​តំណែង​ថា ពួក​មន្ត្រី​បាន​ច្រានចោល​គម្រោង​សម្រាប់​ការ​ត្រៀម​ជួយ​របស់​ឆ្មាំ​ការពារ​ជាតិ។ លោក Schumerព្រមាន​ពី​លទ្ធភាព​នៃ​អំពើ​ហិង្សា​ជុំវិញ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden។ ជំងឺ​កូវីដ១៩ ​វិវត្ត​ថ្មី​របស់​ចក្រភព​អង់គ្លេស ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​រាលដាល​ជុំវិញ​ពិភពលោក។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បញ្ចប់​ការ​រឹតត្បិត​ការទាក់ទង​ជាមួយ​មន្ត្រី​កោះ​តៃវ៉ាន់។ កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី​រកឃើញ​ប្រអប់​ខ្មៅ​ដែល​ផ្ទុក​ទិន្នន័យ​អំពី​ហោះហើរ​របស់​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា។ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​លោក​ Biden​ គឺ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា។ ប្រទេស​ថៃ​ប្រឈម​នឹង​វិបត្តិ​ទ្វេ​ក្នុង​ឆ្នាំ២០២០ ​គឺ​ជំងឺរាតត្បាត​និង​បញ្ហា​នយោបាយ៕

XS
SM
MD
LG