Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ពលករ​ឆ្លង​ពីថៃ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ខណៈ​ពួកគេ​១៤​នាក់​ឆ្លង​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​កាសែត​ប្រជាជន​ដែល​រាយការណ៍​ពី​ជំងឺកូវីដ១៩ នៅក្នុង​ប្រទេសចិន​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ។ ក្រុមហ៊ុន​រុករក​ប្រេង​របស់​ចិន នឹង​បន្ត​រុករក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទោះ​មាន​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិកក៏​ដោយ។ អបិយ​ជំនឿ​ត្រូវបាន​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​កើនឡើង​ករណី​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​ម៉ាឡាវី៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ២ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​​កម្លាំង​ចិត្ត​ពី​សហគមន៍។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដោយ​មិន​ខ្លាច​ប្រតិកម្ម​ថ្នាំ​ទេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ប្រកាស​ផែនការ​ដើម្បី​អនុញ្ញាត​ឲ្យ​អន្តរជាតិ​អាច​ប្រើប្រាស់​អង់តែន​អង្កេត​ផ្កាយ​ដ៏​ធំ​របស់​ខ្លួន។ រដ្ឋកាលីហ្វ័រញ៉ា ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជាង​២លាន​ដូស។ ក្រុមហ៊ុន​រុករក​ប្រេង​របស់​ចិន នឹង​បន្ត​រុករក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ។ កាត​ប៉ុស្តិ៍ស្តាល់​ពី​ក្រុង​វូហាន៖ មួយ​ឆ្នាំ​ក្រោយ​មក ពលរដ្ឋ​ចិន​រំឭក​រឿងរ៉ាវ​អំឡុង​ពេល​បិទ​ទីក្រុង​ និង​ក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ​២០២១៕

XS
SM
MD
LG