Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៦ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡុងប៊ិច​ ចាប់ផ្តើ​ម​ចូល​ពាក់ព័ន្ធ​ក្នុង​ឆាក​នយោបាយ​ថ្នាក់​មូលដ្ឋាន។ កសិករ​កម្ពុជា​ខាតបង់ ក្រោយ​គោ​រាប់​សែន​ក្បាល​កើត​ជំងឺ​អុតក្ដាម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​ព្រឹទ្ធសភា​និង​មន្ត្រី​រដ្ឋបាល​លោក Biden ពិភាក្សា​គ្នា​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩។ លោក Xi Jinping អំពាវនាវ​ឲ្យ G20 មាន​តួនាទី​ខ្លាំង​ជាង​មុន​នៅ​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​សាកលលោក។ បេសកជន​កំពូល​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​រុស្សី​រឿង​ចាប់​ខ្លួន​លោក Navalny។ សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​មាន​កិច្ចសន្ទនា​នៅ​វេណេហ្ស៊ុយអេឡា​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ថ្មី។​ ថៃ​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​ពលរដ្ឋ​ខ្លួន​នៅ​ខែ​ក្រោយ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៦ មករា ២០២១

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលករកម្ពុជានៅថៃប្រឈមហានិភ័យកូវីដនិងចំណូលធ្លាក់ចុះ។ រដ្ឋាភិបាលកម្ពុជាកំណត់ចំនួនភ្ញៀវមិនឱ្យលើស៥នាក់ក្នុងមួយតុក្នុងពិធីមង្គលការ។ បទសម្ភាសន៍ VOA ជាមួយលោកវេជ្ជបណ្ឌិត តាំង តេកហុង «ការពាក់ម៉ាស់និងការរក្សាគម្លាតពីគ្នា ត្រូវបន្តក្រោយការចាក់វ៉ាក់សាំងកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បញ្ជាឱ្យសហរដ្ឋអាមេរិកចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុនិងក្នុងអង្គការ WHO វិញ។ អង្គការ WHO៖ ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ គឺស្ថិតក្នុង«ហានិភ័យធ្ងន់ធ្ងរ»។ ក្រុមហ៊ុន Moderna បានឲ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពលើជំងឺកូវីដ១៩វិវត្តថ្មី។ រដ្ឋសភាអាមេរិកបញ្ជូនបទចោទប្រកាន់ដកហូតអតីតប្រធានាធិបតី Trump ទៅកាន់ព្រឹទ្ធសភា។ អគ្គលេខាធិការ UN៖ ការចាក់វ៉ាក់សំាងជំងឺកូវីដ១៩ ត្រូវធ្វើឲ្យបានលឿនទំាងក្នុងប្រទេសអ្នកមាននិងប្រទេសអ្នកក្រ។ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកស្វែងរក «វិធីសាស្ត្រថ្តី» ក្នុងទំនាក់ទំនងជាមួយចិន៕

XS
SM
MD
LG