Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៣១ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ ភាព​ចម្រូង​ចម្រាស​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​​ឆ្នោត នាំ​ឲ្យ​សង្ស័យ​ពី​​ការ​កេង​ចំណេញ​សំឡេង​ឆ្នោត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​និង​ចិន​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដ៏​សំខាន់​មួយ​មិន​ធ្លាប់​មាន​ពី​មុន។ ព្រឹទ្ធសភា​អាមេរិក​ត្រៀម​បោះឆ្នោត​ជំទាស់​ទៅ​នឹង​ការ​វ៉េតូ​ប្រឆាំង​របស់​លោក Trump លើ​ច្បាប់​ថវិកា​ការពារ​ជាតិ។ សហភាព​អឺរ៉ុប​ចុះ​ហត្ថលេខា​ជាមួយ​ចក្រភព​អង់គ្លេស​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម Brexit។ ប្រធានាធិបតី​រុស្សី​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី «ភ្នាក់ងារ​បរទេស»។ ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹង​ដំណើរការ​រោងចក្រ​ធ្យូង​ថ្ម​ជាមួយ​វៀតណាម ទោះ​ធ្លាប់​សន្យា​ការពារ​បរិស្ថាន​ក៏ដោយ។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ សម្រប​បាន​ប្រសើរ​​ក្នុង​​​​អំឡុង​ជំងឺ​រាតត្បាត។ ក្រុម​វេជ្ជបណ្ឌិត​ក្នុង​ប្រទេស​កេនយ៉ា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​បា្រក់ខែ និង​សម្រួល​លក្ខខណ្ឌ​ការងារ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣១ ធ្នូ ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​គ.ជ.ប.​ថា ស្ថាប័ន​មិន​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ការ​ចល័ត​​ទាហាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោតទេ។ មាតុភូមិនិវត្តន៍​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ការពារ​ខ្លួន​នៅ​តុលាការ​ប្រឈម​ឧបសគ្គ​នយោបាយ ខណៈ​ពេលវេលា​កាន់តែ​ខើច។ សកម្មជន​និង​អ្នក​រិះគន់​ប្រឈម​ការ​វាយ​ប្រហារ​រាងកាយ​ក្នុងការ​បង្រ្កាប​នយោបាយ​ឆ្នាំ ២០២០។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ភោជនីយដ្ឋានរាប់ពាន់នៅសហរដ្ឋអាមេរិកបិទទ្វារនៅពេលដែលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មកដល់។ រដ្ឋ California រក​ឃើញ​ករណីទី២ នៃជំងឺ​កូវីដ១៩ វិវត្តិន៍ថ្មី។ សំណើច្បាប់ដំឡើងប្រាក់ឧបត្ថម្ភកូវីដ១៩ ដល់ពលរដ្ឋម្នាក់ៗជាប់គាំងនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ប្រទេសចិនអនុម័តជាលើកដំបូងឲ្យប្រើវ៉ាក់សំាងកូវីដ១៩ ផលិត​នៅក្នុងប្រទេស។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ម្នាក់ នឹង​ប្រឆាំង​ជ័យជម្នះ​អង្គ​បោះឆ្នោត​របស់​លោក Biden។ សហរដ្ឋ​អាមេរិក ហាម​ឃាត់​ការ​នាំចូល​ផលិតផល​ដូងប្រេង​មកពី​ប្រទេស​ម៉ាឡេស៊ី។ ផ្សារភាគ​ហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ នៅក្នុង​ការ​លក់ដូរ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​នេះ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG