Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១ វិច្ឆិកា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ក្នុង​សហភាព​អឺរ៉ុប​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ខ្មែរ​អាមេរិកាំង​ខ្លះ​នៅរដ្ឋ ​North Carolina ​ជួបប្រជុំ​ជាមួយ​មន្ត្រី​បក្សសាធារណរដ្ឋ​មុនថ្ងៃ​បោះឆ្នោត។ បណ្តារដ្ឋ​ដែល​អាច​សម្រេច​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នៅ​សហរដ្ឋអាមេរិក។ លោក Trump ​និងលោក​ Biden​ ធ្វើ​យុទ្ធនាការ​នៅរដ្ឋ​ប្រទាញ​ប្រទង់​ខ្លាំង​នៅ​ភាគ​កណ្តាល​​​ប្រទេស។ យ៉ាងតិច​ណាស់ មាន​មនុស្ស​ ២៧ នាក់​ស្លាប់​ដោយ​ការ​រញ្ជួយ​ផែនដី​ខ្លាំងក្លា​​នៅ​តួកគី​និង​ក្រិក។ លោក​ Trump ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ Pennsylvania ​លោក​ Biden​ ទៅរដ្ឋ​ Michigan​ នៅថ្ងៃ​បញ្ចប់​យុទ្ធនាការ។ ក្រុមហ៊ុន​ Walmart ​ឈប់​លក់​កាំភ្លើង​ គ្រឿង​សញ្វាវុធ​នៅមុន​ការ​បោះឆ្នោត។ តារា​ភាពយន្ត​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា «James Bond ដំបូង» បាន​ស្លាប់​ក្នុង​អាយុ ៩០ ឆ្នាំ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ វិច្ឆិកា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​គោល​នយោបាយ​របស់​លោក Donald Trump ​ជាមួយ​ប្រទេស​ផ្តាច់ការ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ធ្វើ​ហូល​ពិតាន​ ទោះ​​តម្រូវ​ការ​ទីផ្សារ​ផលិតផល​នេះ​តូច​ខ្លាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania រី​ឯ​លោក Biden នៅ​រដ្ឋ Michigan។ រដ្ឋ​​​​​​​មួយ​ចំនួន​អាច​​​​សម្រេច​លទ្ធផល​​នៃ​​ការ​បោះឆ្នោត​​ឆ្នាំ​ ២០២០ នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​អ្នក​ឃោសនា​ឱ្យ​លោក Trump ព្រមាន​ថា​លោក Biden នឹង​​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​អាមេរិកាំង​​អន្តរាយ។ បង​ស្រី​របស់​សកម្មជន​ថៃ​បាត់​ខ្លួន​លោក Wanchalearm នឹង​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​សវនាការ​អំពី​ករណី​បាត់​ខ្លួន​នេះ។ ប្រទេស​វៀតណាម​ចង់​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ដ៏​មាំទាំ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥។ គ្រោះ​រញ្ជួយ​ដី​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៣៩ នាក់​ស្លាប់​នៅ​តួកគី និង​កោះ​មួយ​ចំនួន​នៅ​ក្រិក។ មនុស្ស​ចំនួន ៤ នាក់​បាន​ស្លាប់​​នៅ​ហ្វីលីពីន ដោយសារ​តែ​ព្យុះ​ទីហ្វុង Goni។ អ្នក​តំណាងរាស្ត្រ​ទីក្រុង​ហុងកុង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​បង្អាក់​ដល់​​ដំណើរការ​​រដ្ឋសភា។ អ្នក​វាយប្រហារ​​ម្នាក់​ទៅ​លើ​អាចារ្យ​គ្រិស្ត​និកាយOrthodox សញ្ជាតិ​ក្រិកនៅ​ទីក្រុង​លីយ៉ុង ត្រូវ​បាន​ចាប់​ខ្លួន៕

XS
SM
MD
LG