កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអន្តរជាតិមានដូចតទៅ៖ សកម្មជនម្នាក់ចង់ធ្វើស្តូបដើម្បីរំឭកដល់ឪពុកដែលស្លាប់ដោយសារជំងឺកូវីដ១៩ តែរដ្ឋាភិបាលចិនចង់បំបិទមាត់លោក។ ពួកប្រវត្តិវិទូធ្វើការជជែកដេញដោលអំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការទទួលបានជ័យជម្នះលើកពួកណាហ្ស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ អាជ្ញាធរក្រិកបានបញ្ជូនកងកម្លាំងខ្លួនទៅកសាងរបងនៅតាមព្រំដែនជាមួយប្រទេសតួកគី៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ លោក ហ៊ុ ន សែន និងគ្រឹះស្ថានហិរញ្ញវត្ថុប្រកាសថា ក្រដាសប្រាក់១$ ២$ និង៥$ នៅចាយបាន ក្រោយពីធនាគារជាតិនៃកម្ពុជាបានប្រកាសថា ខ្លួននឹងឈប់ទទួលយកក្រដាសប្រាក់ទាំងនេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមអំពាវនាវឲ្យស្ម័គ្រចិត្តពលរដ្ឋបរិច្ចាគឈាមឡើងវិញ ក្រោយពីផ្អាកទទួលឈាមបណ្ដោះអាសន្នដោយសារជំងឺកូវីដ១៩។ មន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកំពង់ធំ លោក ស៊ុន ធន់ ត្រូវបានចាប់ខ្លួនរួចបញ្ជូនមករាជធានីភ្នំពេញ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការស្តារឡើងវិញសូត្រតម្បាញខ្មែរភ្ជាប់ទៅនឹងវិស័យទេសចរណ៍»។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចតទៅ៖ លោកប្រធានាធិបតី ត្រាំ សរសើរការឆ្លើយតបរបស់ឆ្មាំការពារជាតិសហរដ្ឋអាមេរិកចំពោះភាពចលាចលបច្ចុប្បន្ន ខណៈដែលការតវ៉ាទាក់ទិននឹងការស្លាប់របស់លោក George Floyd នៅបន្តធ្វើក្នុងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបញ្ជូនថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីនចំនួន២លានដូសទៅប្រទេសប្រេស៊ីលដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ប្រទេសហ្វីលីពីនបើកសេដ្ឋកិច្ចឡើងវិញដើម្បីបញ្ចៀសបញ្ហាសេដ្ឋកិច្ច និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕