Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកឃ្លាំមើល​ថា ការ​ព្រលយ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​បក្ស​ជំទាស់ នឹង​មិនមែន​ជា​គន្លឹះ​សម្រាប់​សា្តរ​ប្រជាធិបតេយ្យ​កម្ពុជា​ទេ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ហេតុការណ៍​ចុង​ក្រោយ​បង្អស់​ដែល​ប៉ូលិស​បាញ់​ពលរដ្ឋ​ស្បែក​ខ្មៅ​ធ្វើ​ឲ្យ​មាន​ការ​អំពាវនាវ​ជា​ថ្មី​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។ គណៈប្រតិភូ​ជាន់ខ្ពស់​អ៊ីស្រាអែល​និង​អាមេរិក​ជិះ​យន្តហោះ​ពាណិជ្ជ​ជា​លើក​ដំបូង​រួម​គ្នា​ទៅកាន់​ប្រទេស​អេមេរ៉ាត​អារ៉ាប់រួម។ អាមេរិក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជិត៦លាននាក់​ ខណៈ​រដ្ឋ​ភាគ​កណ្តាល​មាន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង។ អ្នក​វិទ្យាសាស្រ្ត​មើល​ឃើញ​ពី​គុណវិបត្តិ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ដែល​ផលិត​ដោយ​​រុស្ស៊ី​និង​​ចិន។ ប្រទេស​ចិន​បើក​ការ​ស៊ើប​អង្កេត​​ថ្មី​ទី​២​ទាក់ទង​ការ​នាំ​ចូល​ស្រា​ពី​ប្រទេស​អូស្រ្តាលី។ លោក​ប្រធានាធិបតី Donald Trump និង​មន្រ្តី​ផ្សេងៗ​ទៀត​របស់​អាមេរិក​និយាយ​ថា​ សហរដ្ឋ​អាមេរិក​មាន​ផែនការ​ក្នុង​ការ​​កាត់​បន្ថយ​ចំនួន​កងទ័ព​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ពលរដ្ឋ​អាមេរិកាំង​​ចំនួន​៤០% គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​គំរាម​ចាត់វិធានការ​ហាម​ប្រាម​ដល់​ប្រព័ន្ធ​បណ្តាញ​សង្គមTikTok របស់​ចិន​មិន​ឲ្យ​ដំណើរ​ការ​​ក្នុង​សហរដ្ឋ​អាមេរិក៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ចេតនាបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា មិនទាន់បញ្ចប់នៅឡើយទេ។ បីឆ្នាំនៃការបង្ក្រាបនយោបាយ ក្រុមជំទាស់ខ្លះស្វះស្វែងរកច្រកចេញដើម្បីអាចចូលរួមការបោះឆ្នោត។ អ្នកគាំទ្រដាក់ញត្តិទៅទូតជប៉ុននិងអាល្លឺម៉ង់ឲ្យជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុការណ៍ចុងក្រោយបង្អស់ដែលប៉ូលិសបាញ់ពលរដ្ឋស្បែកខ្មៅធ្វើឲ្យមានការអំពាវនាវជាថ្មីឲ្យមានកំណែទម្រង់ស្ថាប័នប៉ូលិសនៅសហរដ្ឋអាមេរិក។ អ្នកតាមដានស្ថានការណ៍ថា សេដ្ឋកិច្ចវៀតណាមនៅតែមានសង្ឃឹម ទោះមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងក្តី។ ប្រធានអង្គការសុខភាពពិភពលោក WHO ថា ពិភពលោកមិនអាចព្រងើយដោយចាត់ទុកជំងឺរាតត្បាតកូវីដ១៩ថាចប់បានទេ។ ឥណ្ឌាចោទថា ទ័ពចិនប៉ុនប៉ងទន្រ្ទានចូលព្រំដែនហិមាល័យកាលពីសប្តាហ៍មុន តែចិនច្រានចោលការចោទប្រកាន់នេះ។ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡាលើកលែងទោសអ្នកតំណាងរាស្ត្រនិងសហការីមេដឹកនាំបក្សប្រឆាំងជាង ១០០នាក់។ ភាគីធំបង្អស់នៃគណបក្សកាន់អំណាចនៅជប៉ុនគាំទ្រលោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជាបេក្ខជននាយករដ្ឋមន្ត្រី។ បូលិសថៃចាប់ខ្លួនមេដឹកនាំនិស្សិត កញ្ញា Jutatip Sirikhan ជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាល និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG