Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​​ រដ្ឋាភិបាល​កំណត់​ពេល​១៥​ថ្ងៃ ទប់ទល់​ការឆ្លង​ជំងឺ​កូវីដ១៩ ​ក្នុង​សហគមន៍​ជា​លើក​​ដំបូង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក កើន​ឡើង ខណៈ​អាជ្ញាធរ​ពិចារណា​ការ​ដាក់​កំហិត​ថ្មី។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថៃ​ដ៏​សកម្ម អ្នកស្រី «ណយ» តម្រង់​រក​ជន​មាន​អំណាច។ លោក Fauci ព្រមាន​ពី​ការ​ហក់​ឡើង​ខ្ពស់​ផ្ទួនៗ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​រំឭក​គុណ​ Thanksgiving។ ប្រទេស​អ៊ីរ៉ង់​កាន់​ទុក្ខ​អ្នកវិទ្យាសាស្ត្រ​អាវុធ​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់។ នាយក​រដ្ឋមន្ត្រី​អេត្យូពី កោះ​ប្រជុំ​សភា​វិសាមញ្ញ​មួយ​ស្តី​ពី​តំបន់​ជម្លោះ Tigray។ ចិន​ដាក់​ទណ្ឌកម្ម​បុគ្គល​៤រូប ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​អាមេរិក​ក្នុង​ទីក្រុង​ហុងកុង។ ក្រុមហ៊ុន​ឱសថModerna ស្នើ​សុំ​ការ​អនុញ្ញាត​អាជ្ញាធរ​អាមេរិក ​និង​អឺរ៉ុប​ប្រើ​ប្រាស់​វ៉ាក់សាំង​កូវីដ១៩៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្ស៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងករណីឆ្លងសហគមន៍ដំបូងនៅកម្ពុជា។ ថ្នាក់ដឹកនាំបក្សប្រឆាំង ប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ។ ករណីពុលស្រាសនៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់។ សហគមន៍ខ្មែររិះរកវិធីផ្សះផ្សាគ្នាក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ជូរចត់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងណែនាំមន្ត្រីសេដ្ឋកិច្ចកំពូលៗជាសាធារណៈនៅថ្ងៃអង្គារនេះ។ អ្នកវិភាគអាមេរិកថា ចិនផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ អង្គការសហប្រជាជាតិអំពាវនាវរកថវិកា ៣៥ ពាន់លានដុល្លារសម្រាប់ជំនួយសាកលឆ្នាំ ២០២១។ អង្គការ Amnesty ថា Facebook និង Google ក្លាយជា «កន្លែងដែលគ្មានសិទ្ធិមនុស្ស»។ តុល្យភាពអំណាចនៅព្រឹទ្ធសភា នឹងកំណត់ដោយការបោះឆ្នោតអាសនៈព្រឹទ្ធសភា ២ នៅរដ្ឋ Georgia។ ការប្រែប្រួលអាកាសធាតុជាអាទិភាពមួយក្នុងបណ្តាអាទិភាពសំខាន់ៗរបស់លោក Joe Biden។ អ្នកជួលផ្ទះរាប់លាននាក់នៅសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបណ្ដេញចេញ៕

XS
SM
MD
LG