Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៩ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ ផែនការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រឈម​ការ​រិះគន់​និង​ភាព​មិន​ច្បាស់​លាស់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េខាងត្បូង​​បន្ត​ហាម​ប្រាម​​ជើង​ហោះ​ហើរ​ពី​អង់គ្លេស​​ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី។ បង់ក្លាដែស​​ចាប់ផ្តើម​ប្តូរ​​ទីតាំង​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​ប្រមាណ​១​ពាន់​នាក់ ក្នុង​ក្រុម​ទី២។ មនុស្ស​១៧​នាក់ ​ត្រូវ​បាន​សង្ស័យ​ថា​ស្លាប់​ នៅ​ក្នុង​ការ​លិច​នាវា​នេសាទ​រុស្សី។ ការ​​គាំទ្រ​របស់​អាមេរិក​ទៅ​លើ​កោះ​តៃវ៉ាន់​និង​តំបន់​ទីបេ ធ្វើ​ឲ្យ​ចិន​មាន​ការ​ខឹង​សម្បា។ សហភាព​អឺរ៉ុប​គាំ​​ទ្រ​ជា​ឯកច្ឆន្ទ​​​លើ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​​​ក្រោយ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ អាជីវករ​ជា​ស្រ្តី​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ហ្គាណា​ជួយ​ស្រ្តី​នៅ​តំបន់​ភាគ​ខាង​ជើង។ លោក ​Biden​ ប្រឈម​សម្ពាធ​ឲ្យ​កែប្រែ​គោល​នយោបាយ​របស់​លោក ​Trump ​ស្តី​ពី​ស្ត្រី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន ខណៈ​គម្រោង​វិល​ត្រឡប់​​របស់​ថ្នាក់​ដឹកនាំ​ជិត​មក​ដល់។ អ្នក​ជំនាញ​ថា វិស័យ​កសិកម្ម​នៅ​តែ​​ល្អ​ប្រសើរ ទោះ​កម្ពុជា​រង​ឥទ្ធិពល​​កូវីដ​១៩។ ប្រជា​នេសាទ​ត្អូញ​ត្អែរ​ត្រី​បឹង​ទន្លេ​សាប​​ធ្លាក់​ចុះ ខណៈរដូវ​ត្រី​ប្រហុក​មក​ដល់។ លោក ហ៊ុន សែន ថា កម្ពុជា​​​ទទួល​បាន​តំណក់​ប្រេង​ដំបូង ហើយ​គ្រោង​យក​ថវិកា​ពី​ប្រេង​ជួយ​វិស័យ​អប់រំ​និង​សុខាភិបាល។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើន​ការ​កំណត់​ទិន្នន័យ​ហ្ស៊ែន​​នៃ​វីរុស​ បន្ទាប់​មាន​លេច​​ជំងឺកូវីដ១៩​ វិវត្ត​ថ្មី។ មាន​​​​ការ​សាកល្បង​វ៉ាក់សំាង​កូវីដ១៩​​​កាន់​តែ​​ច្រើន​ប្រភេទ​​ ខណ:​​សហរដ្ឋ​អាមេរិក​បង្កើន​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង។​​​ រដ្ឋសភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​​សង្រ្គោះ​សេដ្ឋកិច្ច​ច្រើន​ជាង​មុន និង​​បោះឆ្នោត​ជម្នះ​ការ​ធ្វើ​វ៉េតូ​លើ​ថវិកា​ការ​ពារជាតិ​របស់​លោក ​Trump។ លោក Biden ថា ក្រុម​អ្នក​ជំនួយការ​​លោក​​ Trump រាំង​ស្ទះ​ដល់​ក្រុមការងារ​ផ្ទេរ​តំណែង​របស់​លោក។ ក្រុមហ៊ុន​ថៃ​ចូលរួម​ជាមួយ​ក្រុមហ៊ុន ​AstraZeneca ​ផលិត​វ៉ាក់សាំង​កូវីដ១៩​ សម្រាប់​អាស៊ី​អាគ្នេយ៍ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG