Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៩ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍អង្គការលីកាដូឲ្យដឹងថា ៣ឆ្នាំក្រោយការរំលាយបក្សប្រឆាំង សកម្មជនមិនមែនជាអ្នកនយោបាយ រងគ្រោះកាន់តែខ្លាំង។ សហរដ្ឋអាមេរិក ប្រាប់កម្ពុជាឱ្យគោរពនិងទទួលសំឡេងប្រឆាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកអនុប្រធានាធិបតីMike Penceចាក់វ៉ាក់សាំងកូវីដ១៩ដោយផ្សាយផ្ទាល់តាមទូរទស្សន៍។ ក្រុមហ៊ុនថៃចូលរួមជាមួយក្រុមហ៊ុនAstraZeneca ផលិតវ៉ាក់សាំងកូវីដ១៩ សម្រាប់អាស៊ីអាគ្នេយ៍។ ប្រទេសឥណ្ឌាប្រឈមវិបត្តិសេដ្ឋកិច្ចនិងការប្រឈមមុខជាមួយប្រទេសចិន។ ក្មេងប្រុសជនជាតិនីហ្សេរីយ៉ាដែលត្រូវគេចាប់ពង្រាត់បានជួបជុំគ្រួសារនៅថ្ងៃសុក្រ។ ដោយមិនអាចទៅផ្ទះវិញបាន អតីតអ្នកសង្ស័យថាជាសមាជិករដ្ឋឥស្លាម ត្រូវជាប់ខ្លួននៅក្នុងជំរំអ៊ីរ៉ាក់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៩ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាឆ្នាំ២០២០ កត់សម្គាល់ដោយទណ្ឌកម្មអន្តរជាតិនិងការបន្តយាយីអ្នករិះគន់រដ្ឋាភិបាល។ គម្រោងឃ្លាំមើលទន្លេមេគង្គគាំទ្រដោយអាមេរិកចាប់ផ្តើមជាផ្លូវការ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុអ្វីឥណ្ឌូណេស៊ីនឹងផ្លាស់ទីតាំងបញ្ជាការដ្ឋានកងទ័ពជើងទឹកទៅកោះតូចដាច់ស្រយាល។ ប្រទេសអូស្ត្រាលីប៉ះសម្តីជាមួយចិនជុំវិញការបង្ហោះរូបថតក្លែងក្លាយពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ការបោះឆ្នោតអសកលនៅសូម៉ាលីត្រូវបានពន្យារពេលដោយសារការជាប់គាំងនយោបាយ។ អង្គការសហប្រជាជាតិថា ជំងឺកូវីដធ្វើឲ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតកាន់តែលំបាក។ របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា ការបិទសកម្មភាពសង្គមមិនជួយទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ។ អង្គការសុខភាពពិភពលោកនិយាយថា សកម្មភាពខាងរាងកាយអាចសង្គ្រោះជីវិតមនុស្ស៥លាននាក់ក្នុងមួយឆ្នាំ៕

XS
SM
MD
LG