Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១​ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​ប្រកាន់​ពលរដ្ឋ​៣​នាក់​ថា​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ​ក្រោយ​ការ​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី។ អ្នក​កាសែត​២​នាក់​ដែល​​រង​របួស ​ដាក់​ពាក្យ​បណ្តឹង​«ប៉ុន​ប៉ង​វាយ​សម្លាប់» ​ ក្រោយ​រាយ​ការណ៍​បទ​ល្មើស​ព្រៃឈើ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ជំរុញ​​ឲ្យ​ប្រទេស​ក្រិក​និង​តួកគី​​បន្ត​ការ​ពិភាក្សា​គ្នា​លើ​ជម្លោះ​ដែន​ទឹក។ ថ្នាក់ដឹកនាំ​​​ប្រទេស​មជ្ឈិម​បូព៌ា​សម្លឹង​ទៅ​ដល់​ផែនការ​សន្តិភាព​ទូលំទូលាយ ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ កូរ៉េខាងជើង​មិនបាន​បង្ហាញ​សញ្ញា​ឆ្ពោះ​ទៅ​កាន់​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេ។ អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​របស់​ចក្រភព​អង់គ្លេស បារម្ភ​ពី​ការ​បាត់​បង់​ស្វ័យភាព​របស់​ក្រុង​នេះ។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ផ្លូវ​ភេទ​បង្ក​ឲ្យ​មាន​បាតុកម្ម​ក្នុង​ប្រទេស​ឥណ្ឌា។ ឥណ្ឌា​ប្រហែល​ជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ លើស​តួលេខ​ផ្លូវការ​ដប់​ដង។ ចៅក្រម​អាមេរិក​រាំង​ខ្ទប់​ការ​ដំឡើង​ថ្លៃ​សេវា​អន្តោប្រវេសន៍។ របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង​ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ តុលា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការស្រាវជ្រាវមួយរកឃើញថា ពលករចំណាកស្រុកប្រឈមបញ្ហាផ្លូវចិត្ត។ រដ្ឋាភិបាលប្រកាសបន្តជួយអ្នកពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ និងជនក្រីក្រ ក្នុងវិបត្តិកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនរបស់យើងគឺលោកសាស្ត្រាចារ្យ ឡាក់ ចាន់សុខ គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាអំពី «តើជប៉ុននិងអាស៊ីអាគ្នេយ៍ត្រូវជាអ្វីនឹងគ្នាពីពេលនេះតទៅ?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណៈកម្មការរៀបចំការជជែកដេញដោលរវាងលោក Trump និងលោក Biden នឹងបន្ដឹងរបៀបនៃការជជែកដេញដោល។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានរដ្ឋសភាសហរដ្ឋអាមេរិក នឹងពិភាក្សាជាថ្មីរឿងកញ្ចប់ជំនួយកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍នេះ។ អង្គការសហប្រជាជាតិថា មានការត្រូវការថវិកា ៣៥ ពាន់លានដុល្លារ ដើម្បីពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ១៩ នៅលើពិភពលោក។ សហរដ្ឋអាមេរិកហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុន FGV របស់ម៉ាឡេស៊ី ក្រោយពីមានការចោទប្រកាន់ពីការរំលោភកម្លាំងពលកម្ម។ មេដឹកនាំក្រុងហុងកុងសរសើរ «ការវិលត្រឡប់ទៅរកសន្តិភាពវិញ» និងព័ត៌មានអន្តរជាតិផ្សេងទៀត៕

XS
SM
MD
LG