Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៥ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ភរិយា​​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ចាប់​​ខ្លួន​ស្វាមី​ថា«អយុត្តិធម៌» ខណៈ​ថ្នាក់​ដឹកនាំ​ប្រកាស​វិល​ចូល​ស្រុក។ មាតុភូមិ​និវត្តន៍​របស់​លោក​ស្រី មូរ សុខហួរ ជួប​ឧបសគ្គ​ដោយ​ពុំ​ទាន់​បាន​ទិដ្ឋាការ​ប្រភេទ​K។ ចំណែក​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា​អាមេរិក​អាស្រ័យ​លើ​​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​រដ្ឋ​ Georgia។ ចៅក្រម​​អង់គ្លេស​បដិសេធ​សំណើ​អាមេរិក​សុំធ្វើ​បត្យាប័ន​ស្ថាបនិក​ WikiLeaks។ ប្រទេស​អ៊ីរ៉ង់​​ថា​ ខ្លួ​ន​ជំរុញ​​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​​​រហូត​ដល់​២០%។ ឥណ្ឌា​ហាម​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​មិន​ឲ្យ​នាំចេញ។ អង់គ្លេស​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន AstraZeneca។ សហរដ្ឋ​អាមេរិក​​ចោទ​ប្រកាន់​ក្រុម​ឧទ្ទាម​តាលីបង់​​ពី​ការ​វាយ​ប្រហារ​​​​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៥ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្ត​​តាម​ព្រំដែន​ថា​ពលករ​ខ្មែរ​​ជាង​៥​ពាន់​នាក់​ចូល​មក​កម្ពុជា ខណៈ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​នៅ​ថៃ។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ខ្មែរ​អាមេរិកាំង​នឹង​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា។ ការ​រាប់​សន្លឹក​ឆ្នោត​អង្គ​បោះឆ្នោត​ចុងក្រោយ​ស្ថិត​ក្នុង​ដៃ​សភា​សហរដ្ឋអាមេរិក។ អត្ថបទ​ពន្យល់​អំពី​របៀប​ដែល​សភា​សហរដ្ឋ​អាមេរិក​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត។ ការ​បោះឆ្នោត​នៅ​រដ្ឋ Georgia នៅ​ថ្ងៃ​អង្គារ​នេះ នឹង​សម្រេច​ថា​តើ​គណបក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា។ អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ស្នើ​ដាក់​ពង្រាយ​ទ័ព​ឆ្មាំ​ការពារ​ជាតិ មុន​បាតុកម្ម​គាំទ្រ​លោក Trump គ្រោង​ធ្វើ​ឡើង។ មន្ត្រី​ផ្នែក​អង្ករ​ថា វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​ចុងក្រោយ​នេះ។ មេបញ្ជាការ​អាមេរិក​ថា គ្មាន​សញ្ញា​ដែល​ថា​កូរ៉េ​ខាងជើង​ត្រៀម​សាកល្បង​អាវុធ មុន​ពេល​លោក Biden ស្បថ​ចូល​កាន់​តំណែង​ទេ។ ចក្រភព​អង់គ្លេស​បិទ​សកម្មភាព​សង្គម​ជាថ្មី​ដោយ​សារ​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ដាក់​បម្រាម​លើ​ការ​នាំចូល​ផលិត​ប្រេង​ដូង​ម៉ាឡេស៊ី។ អ្នក​កាសែត​ប្រជាជន​ដែល​រាយការណ៍​ពី​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ៕

XS
SM
MD
LG