Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៧ មករា ២០២១

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរ១០៥នាក់នៅថៃ ឆ្លងជំងឺកូវីដ១៩ គិតត្រឹមល្ងាចថ្ងៃពុធនេះ។ របាយការណ៍ថៃបង្ហាញថា ចំនួនពលរដ្ឋខ្មែរឆ្លងកូវីដ១៩នៅថៃ កើនដល់១០៨នាក់ហើយគិតត្រឹមថ្ងៃពុធ។ ខ្មែរ-អាមេរិកាំងខ្លះថា ទោះមានការជំទាស់ពេលរាប់សន្លឹកឆ្នោត ក៏លោក Trump នឹងមិនអាចបន្តកាន់តំណែងបានដែរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជន ៥៣ នាក់ ក្រោមបទចោទប្រកាន់ថាបានប៉ុនប៉ង «ផ្តួលរំលំ» រដ្ឋាភិបាល។ ចិនជូនដំណឹងដល់ប្រទេសនៅតាមដងទន្លេមេគង្គក្រោមពីការបង្ខាំងទឹកទុកនៅទំនប់វារីអគ្គិសនីរបស់ខ្លួន។ លោក Trump ចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Software ចិនចំនួន ៨។ ថៃកំពុងទប់ទល់នឹងការផ្ទុះឆ្លងរាតត្បាតជំងឺកូវីដ១៩។ ចិនថា ខ្លួនកំពុងចរចាជាមួយអង្គការសុខភាពពិភពលោក ជុំវិញការអនុញ្ញាតឲ្យក្រុមអ្នកជំនាញអន្តរជាតិទៅកាន់ក្រុង Wuhan និងផ្សេងៗទៀត៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៧ មករា ២០២១

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងប្រតិកម្មនឹងអំពើហិង្សាពេលរាប់សន្លឹកឆ្នោតនៅសភា និងលទ្ធផលឆ្នោតព្រឹទ្ធសភាក្នុងរដ្ឋ Georgia។ នៅក្នុងកម្មវិធី Hello VOA មានការពិភាក្សាអំពី«វិញ្ញាសាសម្រាប់អាស៊ានក្នុងល្បែងយុទ្ធសាស្ត្រមហាអំណាច»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិកប្រកាសជាផ្លូវការថាលោក Biden ឈ្នះការបោះ ឆ្នោត។ សភាសហរដ្ឋអាមេរិកបានបញ្ចប់ការរាប់សន្លឹកឆ្នោត និងបញ្ជាក់ពីជ័យជម្នះរបស់លោកJoe Bidenជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកនិងលោកស្រី Kamala Harris ជាអនុប្រធានាធិបតី។ លោក Biden ជំរុញលោក Trump ឲ្យថ្កោលទោសអំពើហិង្សានៅវិមានសភា។ មេដឹកនាំនានាលើពិភពលោកថ្កោលទោសកុបកម្មគាំទ្រលោក Trump នៅវិមានសភាសហរដ្ឋអាមេរិក។ គណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូបនៅរដ្ឋ Georgia៕

XS
SM
MD
LG