Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពីកម្ពុជា​មាន​ដូចជា បវេសនកាល​ថ្មី​​នៅ​កម្ពុជា​ចាប់​ផ្ដើម​ ខណៈ​ទិន្នន័យ​បឋម​បង្ហាញ​ថា​​សិស្ស​ធ្លាក់​ចុះ​ជិត​២​ម៉ឺន​នាក់។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃ​ប្រឈម​នឹង​វិបត្តិ​ទ្វេ​ក្នុង​ឆ្នាំ២០២០ ​គឺ​ជំងឺរាតត្បាត​និង​បញ្ហា​នយោបាយ។ កិច្ចសន្ទនា VOA អំពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​មក​កាន់​ទីស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក Biden នឹង​តែងតាំង​អតីត​មន្ត្រី​ការទូត​ជើង​ចាស់​លោក William Burns ឲ្យ​ធ្វើ​ជា​នាយក​ទីភ្នាក់ងារ CIA។ អ្នក​តវ៉ា​នៅ​ហុងកុង​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ប្រៀបធៀប​របស់​ចិន​រវាង​ព្រឹត្តិការណ៍​នៅ​វិមាន​សភា​អាមេរិក​ជាមួយ​នឹង​ព្រឹត្តិការណ៍​នៅ​សភា​ហុងកុង។ ប្រមុខ​ការទូត​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTechនឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន ៥០% បន្ថែម​ទៀត។ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ក្រុម​ឧទ្ទាម Houthis ក្នុង​ប្រទេស​យេម៉ែន​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម។ ឥណ្ឌា​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ លោកស្រី Melania Trump ភរិយា​លោក Trump សម្តែង «ការ​ខក​ចិត្ត​និង​បាក់​ទឹក​ចិត្ត» ចំពោះ​ហេតុការណ៍​វាយ​ប្រហារ​វិមាន​សភា៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១២ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការនិវត្ត​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរ ​​មាន​សញ្ញា​មិន​ជាក់​លាក់។ តុលាការ​ភ្នំពេញ​ថា​សវនាការ​លោក កឹម សុខា មិន​មែន​ជា​អាទិភាព ដោយ​សារ​លោក​នៅ​ក្រៅ​ឃុំ។ តុលាការ​ខេត្ត​ព្រះសីហនុ​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ខណៈ​អ្នក​ផ្សេង​ទៀត​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន។ អតីត​ស្រ្តី​ជនភៀស​ខ្លួន​ខ្មែរ​ទី​១​ស្បថ​ចូល​កាន់​តំណែង​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​រដ្ឋ​ម៉ាស្សាឈូសេត។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​លោក Pompeo ​បំពេញ​ទស្សនកិច្ច​នៅ​ការិយាល័យ ​VOA ​និង​បាន​សរសើរ ​VOA។ រដ្ឋសភា​សហរដ្ឋអាមេរិក​ចាត់​វិធានការ​ដើម្បី​​​ព្យាយាម​ដក​លោក​ប្រធានាធិបតី Trump ពី​តំណែង។ សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ ខណ:ដែល​អភិបាល​រដ្ឋធានី Washington​ មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​លោក Biden។ ជិត​៣ភាគ៤​នៃ​អ្នក​បោះឆ្នោត​អាមេរិក​ជឿ​ថា ​លទ្ធិប្រជាធិបតេយ្យ​​អាមេរិក​កំពុង​រង​ការ​គំរាមកំហែង។ អង្គការ​សុខភាព​ពិភពលោក (WHO) ​ថា​ខ្លួន​មិន​មែន​ចង់​ទម្លាក់​កំហុស​ទេ ស្រប​ពេល​ដែល​ខ្លួន​​​​ទៅ​ស៊ើប​អង្កេត​ប្រភព​​នៃ​​ជំងឺ​កូវីដ១៩​នៅ​​ប្រទេស​ចិន។ មហាក្សត្រ​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នៅ​ពេល​ការ​ឆ្លង​កូវីដ១៩ កើន​ឡើង​ខ្លាំង និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG